លោកឧត្តមសេនីយ៍ទោ ឈាង ផាន់ណារ៉ា ស្នងការខេត្តតាកែវបានដឹកនាំគណៈប្រតិភូ ចូលរួមកិច្ចប្រជុំបូកសរុបសភាពការណ៍ និងលទ្ធផលកិច្ចសហប្រតិបត្តិការប្រចាំឆ្នាំ ២០២៣ និងលើកទិសដៅឆ្នាំ២០២៤..!

នាព្រឹកអង្គារ ១៣កើត ខែបុស្ស ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី ២៣ ខែមករា ឆ្នាំ២០២៤ លោកឧត្តមសេនីយ៍ទោ ឈាង ផាន់ណារ៉ា ស្នងការនគរបាលខេត្តតាកែវ បានដឹកនាំគណៈប្រតិភូរបស់ស្នងការដ្ឋាននគរបាលខេត្តតាកែវ ចូលរួមកិច្ចប្រជុំបូកសរុបសភាពការណ៍ និងលទ្ធផលកិច្ចសហប្រតិបត្តិការប្រចាំឆ្នាំ២០២៣ និងលើកទិសដៅឆ្នាំ២០២៤ រវាងស្នងការដ្ឋាននគរបាលខេត្តតាកែវ ជាមួយបញ្ជាការដ្ឋានយោធាការពារ ព្រំដែនខេត្តអានយ៉ាង និងជូនពរក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីវៀតណាម ឆ្នាំ២០២៤ ជូនចំពោះលោកមេបញ្ជាការយោធាការពារព្រំដែនខេត្តអានយ៉ាង និងសហការី នៃបញ្ជាការដ្ឋានយោធាការពារព្រំដែនខេត្តអានយ៉ាង នៅច្រកទ្វារអន្តរជាតិទិញបៀន ខេត្តអានយ៉ាង។

ក្នុងឱកាសនោះ ភាគីទាំងពីរបានពិភាក្សា និងឯកភាពរួមគ្នា ដើម្បីបន្តកិច្ចសហប្រតិបត្តិការ ឈរលើស្មារតីកិច្ចព្រមព្រៀងរវាងអគ្គស្នងការដ្ឋាននគរបាលជាតិ ក្រសួងមហាផ្ទៃ នៃព្រះរាជាណាចក្រកម្ពុជា ជាមួយបញ្ជាការដ្ឋានយោធាការពារព្រំដែន នៃសាធារណរដ្ឋសង្គមនិយមវៀតណាម និងបន្តថែរក្សាទំនាក់ទំនងសាមគ្គីភាព មិត្តភាពរវាងស្នងការដ្ឋាននគរបាលខេត្តតាកែវ ជាមួយបញ្ជាការដ្ឋានយោធាការពារព្រំដែនខេត្តអានយ៉ាង ពិសេសកិច្ចសហប្រតិបត្តិការល្អជាមួយគ្នា​លើការងាររក្សា​សន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គម ដើម្បីការអភិវឌ្ឍន៍នៅតាមតំបន់ព្រំដែន នៃខេត្តទាំងពីរ(តាកែវ-អានយ៉ាង)។IMG_20240125_080830 FB_IMG_1706143595843 FB_IMG_1706143602355 FB_IMG_1706143606594 FB_IMG_1706143573752 FB_IMG_1706143570905 FB_IMG_1706143557739 FB_IMG_1706143554991 FB_IMG_1706143565271 FB_IMG_1706143552290 FB_IMG_1706143549471 FB_IMG_1706143546645

You might like