លោកស៊ូ សុីវុត្ថាប្រធានការិយាល័យរៀបចំដែនដីរូបនីយកម្មសំណង់និងភូមិបាលខណ្ឌព្រែកព្នៅ ផ្តល់ការចែកអង្ករដល់បងប្អូនប្រជាពលរដ្ឋដែលមានភាពខ្វះខាតចំនួន ១១គ្រួសារ…

ខណ្ឌព្រែកព្នៅ៖នារសៀលថ្ងៃ៣១ខែកមរាឆ្នាំ២០២៤នៅការិយាល័យរៀបចំដែនដីរូបនីយកម្មសំណង់និងភូមិបាលខណ្ឌព្រែកព្នៅ លោក ស៊ូ សុីវុត្ថា បានធ្វើការឧបត្តម្ភដល់បងប្អូនប្រជាពលរដ្ឋដែលមានភាពខ្វះខាត
ចំនួន១១គ្រួសាររួមមាន៖
១.អង្ករទម្ងន់២៥គីឡូក្រាម
២.ត្រីខកំប៉ុងចំនួនមួយយួរ។

នាវេលានោះដែរ លោកស៊ូ សុីវុត្ថាមានប្រសាសន៍ថា លោកតែងតែមានទឹកចិត្ត
នឹងក្តីរំភើព និងសប្បាយរីករាយជាខ្លាំងដែលបានការចែករំលែកទុក្ខជូនបងប្អូនប្រជាពលរដ្ឋនាថ្ងៃនេះ មិនតែប៉ុណ្ណោះលោកប្រធានការិយាល័យរៀបចំដែនដីរូបនីយកម្មសំណង់និងភូមិបាលខណ្ឌព្រែកព្នៅក៏បានជួយគិតគូរខ្នាស់ខ្នែងប្រាប់ទៅខាងផ្នែកអគ្គីសនី អោយជួយសម្រួលបន្តភ្លើងដាក់ដល់ផ្ទះបងប្អូនប្រជាពលរដ្ឋ ១១គ្រូសារដើម្បីអោយបានការប្រើប្រាស សមរម្យដូចគេដូចឯងដែល។

ក្រោយពីកិច្ចសំណេះសំណាលពេលនោះ
បងប្អូនប្រជាពលរដ្ឋ១១គ្រូសារមានចិត្តត្រេកអរ និងសប្បាយរីករាយ ដោយការមើលឃើញទឹកចិត្តលោក ស៊ូ សុីវុត្ថា បានឧបត្តម្ភនាពេលនេះ ទោះបីមិនច្រើនក្តីអាចជួយសម្រាលទុក្ខលំបាករបស់ពួកគាត់បានមួយរយះពេលដែរ។បងប្អូនប្រជាពលរដ្ឋ បានគោរពជូនពរ ដល់លោកប្រធានព្រមទាំងក្រុមគ្រួសារទទួលបានសេចក្តីសុខគ្រប់ពេលវេលា ជាពិសេស សំុប្រកបទៅដោយ ពុទ្ធិពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ។IMG_20240201_094336

You might like