ឧត្តមសេនីយ៍ទោ​ សម សាមួន​ ស្នងការ​ នគរបាលខេត្ដ​កំពង់ស្ពឺ​ អញ្ជើញ​ដឹកនាំ​កិច្ច​ប្រជុំ​ផ្សព្វផ្សាយ​ច្បាប់ចរាចរណ៍ ជូនដល់កងកម្លាំងនគ​របាលតបាលខេត្ដកំពង់ស្ពឺ..!

នាព្រឹកថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៤នេះ នៅសាលប្រជុំ​ស្នងការដ្ឋាន​នគរបាលខេត្ដកំពង់ស្ពឺ​ មានកិច្ចប្រជុំបូក​សរុបដកពិសោធន៍រឹតបន្ដឹងច្បាប់ចរាចរណ៍ផ្លូវគោក​ និងផ្សព្វ​ផ្សា​យ​​​ផែនការរបស់អគ្គស្នងការដ្ឋាន​នគរ​បា​លជាតិ​ ​លេីការរឹតបន្ដឹង​ពង្រឹង​ការអនុវត្ត​ច្បាប់​ចរាច​រណ៍​ផ្លូវគោក​ ជូនដល់កងកម្លាំងនគ​របាលចរាចរណ៍ទូទាំង​ខេត្ដកំពង់ស្ពឺ​ ។

កិច្ច​ប្រជុំ​ក្រោមអធិបបតីភាព​ លោកឧត្ដមសេនីយ៍ទោ​ សម​ សាមួន​ ស្នងការ​ នគរបាលខេត្ដកំពង់ស្ពឺ​ និងមាន​ការអញ្ជេីញ​ចូលរួម​ពីសំណាក់​ លោក​ ស្នងការរង​ ទទួលផែន​ការងារ​ស​ណ្ដាប់​ធ្នាប់​ ស្នងការ​រង​ ពាក់ព័ន្ធ​ លោក​ នាយ​ នាយរង​ កា​រិ​យាល័យ​ចរាចរណ៍​ លោកអធិការដ្ឋាននគរបាលស្រុក​ ក្រុ​ង​ លោក​ នាយ​ផ្នែក​ នាយរងផ្នែក​ លោក​ អធិការ​រង​ ទទួល​ការ​ងារ​ស​ណ្ដា​ប់​ធ្នាប់​ ទូទាំង​ខេត្ត​ ព្រមទាំង​មន្រ្ដី​ជំនាញពាក់ព័ន្ធ​មួយចំ​នួន​ទៀត​ ។
ឆ្នាំ២០២៣បទល្មេីស​ចរាចរណ៍​មានការថយចុះ​ ប៉ុន្តែ​កេីនឡេីង​នូវបទល្មេីសមួយចំនួនដែលបង្កឡេីងដោ​យការឆ្វេសប្រហែស​ អ្នកបេីកបរ​មានជាតិ​ស្រវឹង​ និងការមិនគោរពច្បាប់​ចរាចរណ៍​ ជាបទពិសោធន៍កំលាំង​នគរបាលចរាចរណ៍​បានខិតខំ​ប្រឹងប្រែង​យកចិត្ដទុក​ដាក់​ខ្ពស់​លេីការសម្របសម្រួលការងារទាំងថៃ្ងទាំ​ងយប់​ ខិតខំ​ផ្សព្វផ្សាយ​ដល់អ្នកបេីកបរគ្រប់​ រួមមានអ្នកដឹកកម្មករ​ កម្មការិនី​រោងចក្រ​ អ្នកដឹកសិស្សានុសិ​ស្ស​ ម្ចាស់​អាជីវកម្ម​ដឹកជញ្ជូន​ និងមុខសញ្ញា​មួយចំនួន​ទៀត​ ។

ក្នុងឱកាសនេះលោកស្នងការ​ បានដាក់បញ្ជាអោយ​កងកម្លាំង​នគរបាល​បន្ដយុទ្ធនាការរឹតបន្ដឹងច្បាប់ចរាច​រណ៍ផ្លូវគោក ពិសេសត្រួតពិនិត្យជាតិអាល់កុលលើអ្នកបើកបរយានយន្ដគ្រប់ប្រភេទ​សំដៅកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍​ ក្នុង​នោះ​ផងដែរ​ សូមការអង្វរក​កុំឱ្យ​មានការពាក់ព័ន្ធ​និងការកាងរថយន្ដខុសច្បាប់​។

​មន្រ្ដី​នគរបា​ល​ចរាចរណ៍​ត្រូវ​ប្រកាន់​ខ្ជាប់​នូវ​វិន័យ​ សីលធម៌​ មានសុជីវធម៌​ កាយវិការ​ទ​ន់​ភ្លន់​ និងមាន​ភាពមុឹងម៉ាត់​ដាច់ខាត​ចំពោះ​ការងារ​ ម្យ៉ាងទៀតសំណូមពរ​មន្ត្រីថ្នាក់ខេត្តស្រុក ឃុំត្រូវ​មាន​ចំណាត់ការ​ផាកពិន័​យ​ឱ្យ​បានត្រឹមត្រូវ​ និងស្របតាមនីតិវិធី​កំណត់​របស់​ច្បាប់​ កុំអ​នុវត្ដប្រព្រឹត្ដផ្ទុយ ត្រីងៀត​ឆ្លៀតពង​ កន្ទេល​ធំ​ បន្លំដេក​ #លោកស្នងការសុំម្យ៉ាងកុំធ្វេីឱ្យហួស​ ៕FB_IMG_1706763332076 FB_IMG_1706763401393 FB_IMG_1706763404244 FB_IMG_1706763444465 FB_IMG_1706763417895 FB_IMG_1706763411103 FB_IMG_1706763366365 FB_IMG_1706763361300 FB_IMG_1706763357124

You might like