កិច្ចប្រជុំត្រួតពិនិត្យវឌ្ឍនភាពការងាររបស់រដ្ឋបាលខេត្តប្រចាំខែមករា ឆ្នាំ២០២៤ និងលើកទិសដៅភារកិច្ចបន្ត

នារសៀលថ្ងៃពុធ ៦រោច ខែបុស្ស ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៤ លោក​សុី​ សួន​ អភិបាលរងនៃគណៈអភិបាលខេត្ត​ តំណាងឯកឧត្តម ស្វាយ សំអ៊ាង អភិបាលនៃគណៈអភិបាលខេត្តស្ទឹងត្រែង បានអញ្ជើញដឹកនាំកិច្ចប្រជុំត្រួតពិនិត្យវឌ្ឍនភាពការងាររបស់រដ្ឋបាលខេត្តប្រចាំខែមករា ឆ្នាំ២០២៤ និងលើកទិសដៅភារកិច្ចបន្ត ក្នុងគោលបំណងត្រួតពិនិត្យវឌ្ឍនភាពការងារ និងពង្រឹងប្រសិទ្ធភាពក្នុងការអនុវត្តការងាររបស់មន្ទីរវិស័យឲ្យកាន់តែមានប្រសិទ្ធភាពខ្ពស់ថែមទៀត។

កិច្ចប្រជុំនេះមានការអញ្ជើញចូលរួមពីសំណាក់ អភិបាលរងខេត្ត នាយករដ្ឋបាលសាលាខេត្ត អភិបាល អភិបាលរងក្រុង ស្រុក ថ្នាក់ដឹកនាំកម្លាំងទាំងបីប្រភេទ ប្រធាន អនុប្រធានមន្ទីរអង្គភាពជុំវិញខេត្ត នាយករងរដ្ឋបាលសាលាខេត្ត នាយក នាយករងទីចាត់ការ អង្គភាពចំណុះសាលាខេត្ត និងមន្រ្តីពាក់ព័ន្ធមួយចំនួនទៀត នៅសាលប្រជុំសាលាខេត្ត។

លោក​ សុី​ សួន បានគូសបញ្ជាក់ក្នុងកិច្ចប្រជុំថាដើម្បីសុខសុវត្តិភាពដល់ប្រជាពលរដ្ឋ និងធានាបាននូវសន្តិសុខ សណ្តាប់សាធារណៈបានល្អប្រសើរអាជ្ញាធរមូលដ្ឋាន កងកម្លាំងមានសមត្ថកិច្ច ត្រូវបន្តអនុវត្តគោលនយោបាយ “ភូមិ-ឃុំ សង្កាត់ មានសុវត្ថិភាព” ឱ្យមានប្រសិទ្ធភាព ព្រមទាំងត្រូវបង្កើនកិច្ចសហការគ្នាក្នុងការអនុវត្តការងារបង្ក្រាបបទល្មើសគ្រប់ប្រភេទក្នុងសាស្ត្រខេត្តស្ទឹងត្រែង៕IMG_20240201_132051 FB_IMG_1706702912683 FB_IMG_1706702939555 FB_IMG_1706702918772 FB_IMG_1706702921686

You might like