ឯកឧត្តម វង សូត អញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់នូវសមិទ្ធផលនានា នៅវត្តបុទុម្ពរ ហៅវត្តសៀមបោយ

ឯកឧត្តម វង សូត អនុប្រធានទី២រដ្ឋសភា និងលោកជំទាវ អញ្ជើញជាអធិបតី ក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់នូវសមិទ្ធផលនានា នៅវត្តបុទុម្ពរ ហៅវត្តសៀមបោយ ស្ថិតនៅភូមិសៀមបោយ ឃុំព្រៃចារ ស្រុកជើងព្រៃ ខេត្តកំពង់ចាម នាព្រឹកថ្ងៃទី៤ ខែកុម្ភ: ឆ្នាំ២០២៤។

មានប្រសាសន៍នាឱកាសនោះ ឯកឧត្តម វង សូត លើកឡើងថា ផ្តើមចេញពីការដឹកនាំដ៏ឈ្លាសវៃ និងប៉ិនប្រសប់របស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដែលបានដាក់ចេញ និងអនុវត្តប្រកបដោយជោគជ័យ នូវគោលនយោបាយយុទ្ធសាស្ត្រ និងវិធានការកែទម្រង់មុតស្រួចជាច្រើន សំដៅជំរុញនូវការអភិវឌ្ឍសង្គម និងសេដ្ឋកិច្ចកម្ពុជាលើគ្រប់វិស័យប្រកប ដោយចីរភាព និងបរិយាប័ន្ន ទាំងវិស័យពុទ្ធចក្រ និងអាណាចក្រ។

ឯកឧត្តម វង សូត គូសបញ្ជាក់ថា មហាកុដិ និងសមិទ្ធិផលនានា ដែលបានកសាងឡើង និងសម្ពោធដាក់ឲ្យប្រើប្រាស់ នាឱកាសនេះ គឺជាសមិទ្ធិផលថ្មី ដែលបង្ហាញឱ្យឃើញពីការរីកចម្រើន ក្នុងវិស័យពុទ្ធចក្រ ដែលកើតឡើងពីមូលដ្ឋានគ្រឹះដ៏សំខាន់នេះ គឺ ប្រទេសជាតិមានសុខសន្តិភាព មានការអភិវឌ្ឍលើគ្រប់វិស័យ។ ជាមួយគ្នានោះ ឯកឧត្តម វង សូត ក៏សូមចូលរួមត្រេកអរ និងសាទរចំពោះសមិទ្ធិផលជាច្រើន ដែលកំពុងកើតឡើងនៅក្នុងស្រុកជើងព្រៃ ក៏ដូចជានៅទូទាំងប្រទេស ។

ក្នុងឱកាសនោះ ឯកឧត្តម វង សូត អំពាវនាវដល់ពលរដ្ឋគ្រប់ៗរូប សូមបន្តចូលរួមចំណែក ជាមួយរាជរដ្ឋាភិបាល ដើម្បីធានាបាននូវសមិទ្ធិផលថ្មីៗបន្ថែមទៀត ពិសេសការធានាបាននូវសុខសន្តិភាព ស្ថិរភាព និងសណ្តាប់ធ្នាប់សាធារណៈល្អប្រសើរ បម្រើដល់ជីវភាពរស់នៅប្រចាំថ្ងៃរបស់បងប្អូនយើង។ លើសពីនេះ ក៏សូមថ្លែងអំណរគុណចំពោះប្រជាពលរដ្ឋទាំងអស់ ដែលបានផ្តល់ការគាំទ្រ និងជំនឿទុកចិត្តមកលើ ប្រមុខរាជរដ្ឋាភិបាល ក្នុងការបន្តដឹកនាំបម្រើជាតិ និងប្រជាជនកម្ពុជាជារៀងដរាប។

ទន្ទឹមនោះឯកឧត្តម វង សូត បានរំលឹកផងដែរថា រដ្ឋាភិបាលកម្ពុជា បានរៀបចំបោះឆ្នោតជ្រើសរើសតំណាងរាស្រ្ត នីតិកាលទី៧ នៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ រួចមកហើយ ឥឡូវដល់ការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភានីតិកាលទី៥ នឹងរៀបចំឡើងនៅថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៤ ជាការបោះឆ្នោតអសកល ដែលមានសមាជិករដ្ឋសភា និងសមាជិកក្រុមប្រឹក្សាឃុំ សង្កាត់ ក្នុងតំណែងជាអង្គបោះឆ្នោត។

ចុងបញ្ចប់ឯកឧត្តម វង សូត និងលោកជំទាវ បានប្រគេនបច្ច័យសម្រាប់កសាងវត្តចំនួន៣២លានរៀលយាយជី-តាជី ១០០នាក់ ក្នុងម្នាក់ៗ ក្រណាត់ស១ដុំ ថវិកា ១ម៉ឺនរៀល លោកគ្រូ-អ្នកគ្រូ ៣០ នាក់ ក្នុងម្នាក់ៗ ថវិកា ៣ម៉ឺនរៀល សិស្សានុសិស្ស ២០០ នាក់ ក្នុងម្នាក់ៗ សៀវភៅ ២ក្បាល ប៊ិច២ដើម ថវិកា ១ម៉ឺនរៀល យុវជនកាកបាទក្រហម កាយរិទ្ធ និង ស.ស.យ.ក ៦០នាក់ ក្នុងម្នាក់ៗថវិកា ២ម៉ឺនរៀល កម្លាំងការពារ ១លាន រៀល និងគ្រូពេទ្យស្ម័គចិត្ត ចំនួន ៥០ម៉ឺនរៀលផងដែរ៕FB_IMG_1707029085120 FB_IMG_1707029089237 FB_IMG_1707029099516 FB_IMG_1707029092980 FB_IMG_1707029139822 FB_IMG_1707029143351 FB_IMG_1707029134174 FB_IMG_1707029128527

You might like