ព្រឹកថ្ងៃអង្គារ ១២រោច ខែ បុស្ស ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹង ថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ ២០២៤ ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រី ក្រសួងធនធានទឹកនិង ឧតុនិយម អនុប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជា ចុះមូលដ្ឋានខេត្តកំពង់ធំ បានអញ្ជើញចូលរួម ក្នុងពិធីប្រកាសកែសម្រួល ផ្ទេរ និងចាត់តាំងសមាសភាពក្រុម ការងារគណបក្សប្រជាជនកម្ពុជា ចុះមូលដ្ឋានខេត្តកំពង់ធំ ។
សូមជម្រាបថា ពិធីប្រកាសកែសម្រួល ផ្ទេរ និង ចាត់តាំងសមាសភាពក្រុមការងារគណបក្សប្រជាជនកម្ពុជាចុះ មូលដ្ឋានខេត្តកំពង់ធំ បានប្រព្រឹត្ត ទៅក្រោម អធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចគតិសង្គហបណ្ឌិត ម៉ែន សំអន ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រនិងជាអនុប្រធានគណបក្ស
ប្រជាជនកម្ពុជា ដោយមានការចូលរួមពីឯកឧត្តម ប្រធានកិត្តិយស ឯកឧត្តមប្រធាន ឯកឧត្តម លោកជំទាវ លោកឧកញ៉ា លោក លោកស្រី អនុប្រធាន សមាជិក ក្រុមការងារគណបក្សប្រជាជនកម្ពុជា ចុះមូលដ្ឋានខេត្តកំពង់ធំ គណៈ អភិបាលខេត្ត និងអ្នកពាក់ព័ន្ធជាច្រើននាក់ទៀត ។
គួរបញ្ជាក់ថា ឯកឧត្តម ជា ចាន់តូ ត្រូវបានចាត់តាំងជាប្រធានកិត្តិយសនៃក្រុមការងារចុះមូលដ្ឋាន ខេត្ត កំពង់ធំ និង ឯកឧត្តម វង្សី វិស្សុត ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី ត្រូវបាន ផ្ទេរភារកិច្ចពីប្រធានក្រុមការងារចុះមូលដ្ឋានខេត្តកំពង់ ឆ្នាំង មកជាប្រធានក្រុមការងារចុះ មូលដ្ឋាន ខេត្តកំពង់ធំ ជំនួស ឯកឧត្តម ថោង ខុន ដែលត្រូវបានសម្រួលភារកិច្ចជាអនុប្រធានក្រុមការងារចុះ មូលដ្ឋានខេត្តកំពង់ធំ តាមសេចក្តីសម្រេចលេខ ០៤៣/០១២៤/សស.គក ចុះថ្ងៃទី២៤ ខែមករា ឆ្នាំ ២០២៤ ស្តីពីការកែសម្រួល ផ្ទេរ និង ចាត់តាំងថ្នាក់ដឹកនាំក្រុមការងារគណបក្សប្រជាជនកម្ពុជាចុះមូលដ្ឋានខេត្តកំពង់ធំ ៕
