ស្នងការដ្ឋាននគរបាលខេត្តតាកែវ មានការរៀបចំកិច្ចប្រជុំ បូកសរុបសភាពការណ៍ និងលទ្ធផលកិច្ចប្រតិបត្តិការរក្សាសន្តិសុខ សណ្តាប់ធ្នាប់សង្គមប្រចាំខែមករា លើកទិសដៅការងារបន្ត..!

នាព្រឹកថ្ងៃព្រហស្បតិ៍ ១៤រោច ខែបុស្ស ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី០៨ ខែកុម្ភ: ឆ្នាំ២០២៤ នៅសាលប្រជុំស្នងការដ្ឋាននគរបាលខេត្តតាកែវ មានរៀបចំកិច្ចប្រជុំ បូកសរុបសភាពការណ៍ និងលទ្ធផលកិច្ចប្រតិបត្តិការរក្សាសន្តិសុខ សណ្តាប់ធ្នាប់សង្គមប្រចាំខែមករា លើកទិសដៅការងារបន្ត និងពង្រឹងការងារសុវត្ថិភាពចរាចរណ៍ផ្លូវគោក ឆ្នាំ២០២៤។

ពិធីនេះស្ថិតក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់លោកឧត្តមសេនីយ៍ទោ ឈាង ផាន់ណារ៉ា ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តតាកែវ ដោយមានការអញ្ជើញចូលរួមពីលោក លោកស្រី ឧត្តមសេនីយ៍ វរសេនីយ៍ ស្នងការរង លោកនាយការិយាល័យជំនាញទាំង៣២ លោកមេបញ្ជាការ មេបញ្ជាការរងវរសេនាតូច​នគរបាលការពារព្រំដែនគោកលេខ៦០៣ លោកអធិការ អធិការរង នៃអធិការដ្ឋាននគរបាលទាំង១០ក្រុង-ស្រុក លោកនាយប៉ុស្តិ៍នគរបាល​ច្រកទ្វារទ្វេភាគីកំពង់ក្រសាំង លោកនាយប៉ុស្តិ៍នគរបាលការពារព្រំដែន ទាំង១១ប៉ុស្តិ៍ និងលោកនាយប៉ុស្តិ៍​នគរបាលរដ្ឋបាលឃុំ-សង្កាត់ទាំង១០០ប៉ុស្តិ៍សរុបចំនួន ២៣៦នាក់។ ថ្លែងក្នុងឱកាសនោះដែរលោក ឧត្តមសេនីយទោ ស្នងការ បានណែនាំដល់កម្លាំងគ្រប់ជំនាញ ជាពិសេសពង្រឹងការងារសុវត្ថិភាព​ចរាចរណ៍ផ្លូវគោកឱ្យបន្តអនុវត្តការងារដូចជាខាងក្រោម៖ – ពង្រឹងការត្រួតពិនិត្យគោលដៅដើមទី (ពិសេសរថយន្តធុនធំមានបាំងវាំងនន បន្ថែមភ្លឺបំភ្លឺ និងស៊ីផ្លេរខុសលក្ខណៈបច្ចេកទេស ត្រូវដោះស្រាយឱ្យហើយមុនខែមិថុនា ឆ្នាំ២០២៤) – រៀបចំកម្លាំងជំនាញ សហកាជាមួយកម្លាំងគណៈបញ្ជាការឯកភាពរដ្ឋបាលក្រុង-ស្រុក ដើម្បីត្រួតពិនិត្យអាវុធគ្រឿងផ្ទុះ សារធាតុញៀន និងជាតិស្រវឹង – ណែនាំដល់មន្ត្រីក្រោឱវាទទាំងអស់ ដែលមានរថយន្ត និងម៉ូតូ ពាក់ផ្លាកលេខនគរបាលដែលមិនស្របច្បាប់ ត្រូវដោះចេញជាបន្ទាន់ – ណែនាំដល់មន្ត្រីចុះអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោកទាំងអស់ ត្រូវមានអាកប្បកិរិយាទន់ភ្លន់ ម៉ឺងម៉ាត់ ចៀសវាងការប្រើពាក្យសម្តីអសីលធម៌- ណែនាំឱ្យជំនាញ កោះហៅម្ចាស់ក្រុមហ៊ុនរថយន្តធុនធំ ដែលកែច្នៃរថយន្តខុសបច្ចេកទេស ត្រូវធ្វើការកែសម្រួលឡើងវិញ ឱ្យបានត្រឹមត្រូវតាមច្បាប់ – ណែនាំដល់លោក លោកស្រីស្នងការរង ដែលចុះពង្រឹងការងារសន្តិសុខ សណ្តាប់ធ្នាប់តាមក្រុង-ស្រុកទាំងអស់ ត្រូវចុះពង្រឹងការងារនៅ តាមប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំ សង្កាត់ ព្រោះប៉ុស្តិ៍ឥឡូវមានភាពអសកម្មការងារច្រើន។ -ពង្រឹងណែនាំតាមផែនជំនាញទាំង១៣ និងអធិការក្រុង-ស្រុក ប្រមូលផ្គុំកម្លាំង ដើម្បីត្រៀមចុះអន្តរាគមន៍ឱ្យបានទាន់ពេលវេលា នៅពេលមានហេតុការកើតឡើងផងដែរ៕FB_IMG_1707386053868 FB_IMG_1707386170830 FB_IMG_1707386065562 FB_IMG_1707386071639 FB_IMG_1707386083263 FB_IMG_1707386092106 FB_IMG_1707386101017 FB_IMG_1707386125646

You might like