លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ អញ្ជើញចូលរួមកិច្ចប្រជុំ គណៈកម្មាធិការខេត្តប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស នៃខេត្តជាប់ព្រំដែនថៃ ស្តីពីការគ្រប់គ្រងលំហូរពលករទេសន្តរប្រវេសន៍ ឆ្លងកាត់ព្រំដែន

បន្ទាយមានជ័យ: លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ នៅព្រឹកថ្ងៃទី១៥ ខែកុម្ភះ ឆ្នាំ២០២៤ បានដឹកនាំមន្ត្រីនគរបាលក្រោមឱវាទ ចូលរួមកិច្ចប្រជុំ គណៈកម្មាធិការខេត្តប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស នៃខេត្តជាប់ព្រំដែនថៃ “ស្តីពីការគ្រប់គ្រងលំហូរពលករទេសន្តរប្រវេសន៍ ឆ្លងកាត់ព្រំដែន” នៅសាលាខេត្តបន្ទាយមានជ័យ។

កិច្ចប្រជុំនេះត្រូវបានប្រារព្ធធ្វើឡើង ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម អភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រី្តក្រសួងមហាផ្ទៃ និងជាប្រធានគណ:កម្មការជាតិប្រយុទ្ធប្រឆាំងអំពើរជួញដូរមនុស្ស (គ.ជ.ប.ជ) ក្រៅពីនេះក៏មានការអញ្ជើញចូលរួមពី ប្រតិភូអមដំណើរ ឯកឧត្តម លោកជំទាវ លោក លោកស្រី មកពីក្រសួង ស្ថាប័នពាក់ព័ន្ធ អភិបាលខេត្តជាប់ព្រំដែនកម្ពុជា-ថៃ ចំនួន៥ រួមមាន ខេត្តបន្ទាយមានជ័យ ខេត្តឧត្តរមានជ័យ ខេត្តបាត់ដំបង ខេត្តប៉ៃលិន ខេត្តពោធិ៍សាត់ និង កម្លាំងប្រដាប់អាវុធទាំង៣ប្រភេទ។

ថ្លែងក្នុងកិច្ចប្រជុំ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ប្រធាន គ.ជ.ប.ជ បានមានប្រសាសន៍ថា “គណៈកម្មាធិការជាតិ ប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស ក្នុងរាជរដ្ឋាភិបាល នីតិកាលទី៧នេះ បាននិងកំពុងបង្កើន ការយកចិត្តទុកដាក់ ក្នុងការពង្រឹងសន្តិសុខ សុវត្ថិភាព សង្គម លើកកម្ពស់សិទ្ធិ និងផលប្រយោជន៍ជូនប្រជាពលរដ្ឋគ្រប់ស្រទាប់ គ្រប់មជ្ឈដ្ឋាន ដោយបន្តពង្រឹង សមត្ថភាពមន្ត្រីអនុវត្តច្បាប់ និងមន្ត្រីជំនាញជួរមុខគ្រប់វិស័យ ដើម្បីបង្ការទប់ស្កាត់ និងប្រយុទ្ធប្រឆាំងរាល់បទល្មើសក្នុងសង្គម ឧក្រឹដ្ឋកម្មឆ្លងដែនគ្រប់រូបភាព ជាពិសេស អំពើជួញដូរមនុស្សគ្រប់ទំរង់ ដើម្បីកាត់បន្ថយឈានទៅលុបបំបាត់ភាពរងគ្រោះរបស់ ប្រជាពលរដ្ឋ”៕FB_IMG_1707983200930 FB_IMG_1707983209666 FB_IMG_1707983664728 FB_IMG_1707983656153 FB_IMG_1707983641587 FB_IMG_1707983685711 FB_IMG_1707983695064 FB_IMG_1707983660677 FB_IMG_1707983745247 FB_IMG_1707983759144

You might like