នាព្រឹក ថ្ងៃសុក្រ ១៣កើត ខែមាឃ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី២៣ ខែកុម្ភ: ឆ្នាំ២០២៤ .ឯកឧត្តម គង់ សោភ័ណ្ឌ សមាជិកគណៈកម្មាធិការកណ្តាលប្រធាន គណៈកម្មាធិការគណបក្សខេត្ត រួមជាមួយ ឯកឧត្តម ម៉ម ប៊ុននាង សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា, ប្រធានគណៈកម្មការទី១០ ព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា, ប្រធានក្រុមបេក្ខជនឈរឈ្មោះបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ មណ្ឌលភូមិភាគទី៣ ខេត្តកណ្តាល អញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ ក្នុងពិធីបិទយុទ្ធនាការឃោសនាបោះឆ្នោត ជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ មណ្ឌលភូមិភាគទី៣ ខេត្តកណ្តាល ស្ថិតបរិវេណសួនច្បារមាត់ទន្លេរ ក្រុងតាខ្មៅ ខេត្តកណ្ដាល។
“ក្នុងនាមគណបក្សប្រជាជនកម្ពុជាខេត្តកណ្តាល ខ្ញុំសូមអំពាវនាវយ៉ាងមហោឡារឹក ដល់អង្គបោះឆ្នោតក្រុមប្រឹក្សាឃុំ/សង្កាត់ទាំង១២៧ ព្រមទាំងអង្គបោះឆ្នោតពីគ្រប់គណបក្សនយោបាយ ក្នុងខេត្តកណ្តាល សូមមេត្តាជួយគាំទ្រកម្មវិធីនយោបាយរបស់គណបក្សប្រជាជនកម្ពុជា និងបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ដែលមានរូបទេវតាបាចផ្កា ជាសញ្ញាសម្គាល់ នៅលំដាប់លេខរៀងទី១ នៃសន្លឹកឆ្នោត ដើម្បីរួបរួមគ្នាឈរលើគោលការណ៍ឯកភាពជាតិពីគ្រប់និន្នាការនយោបាយទាំងអស់ឲ្យកាន់តែមានភាពរឹងមាំ ខ្លាំងក្លា ចូលរួមថែរក្សាសន្តិភាព ស្ថិរភាពនយោបាយ ការពារភាពសុខសាន្តរបស់ប្រជាជន ការពាររបបរាជានិយម ការពារលទ្ធិប្រជាធិបតេយ្យ សេរី ពហុបក្ស និងបន្តពង្រឹងការអភិវឌ្ឍប្រទេសជាតិឲ្យស្ថិតស្ថេរយូរអង្វែង រីកចម្រើនទៅគ្រប់ជំនាន់ ជាបន្តរៀងទៅ”៕
✅សូមបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា នៅលំដាប់លេខរៀងទី១ នៃសន្លឹកឆ្នោត ឱ្យបានគ្រប់ៗគ្នាកុំបីខាន !
✅ជយោ! គណបក្សប្រជាជនកម្ពុជា!
✅ គណបក្សប្រជាជនកម្ពុជាឈ្នះឆ្នោត!
✅ ប្រជាជនខ្មែរឈ្នះទាំងអស់គ្នា!

