លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ នាំយកអំណោយរបស់ ឯកឧត្តម អភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងលោកជំទាវ កែ សួនសុភី ទៅប្រគល់ជូនដល់កុមារកំព្រា វិសាខានៃក្តីសង្ឃឹម

នៅព្រឹកថ្ងៃសៅរ៍ ៧រោច ខែមាឃ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី២ ខែមីនា ឆ្នាំ២០២៤នេះលោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្ត បន្ទាយមានជ័យ លោក អុី ឈាន លោក លី ឡាយ រួមការងារ សសយក ខេត្តនិង ក្រុមការងារអភិវឌ្ឍជនបទស្រុក នាំយកគ្រឿងឧបភោគ បរិភោគ ដែលជាអំណោយដ៍ថ្លៃថ្លា របស់ ឯកឧត្តម អភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងលោកជំទាវ កែ សួនសុភី ប្រធានកិត្តិយសក្រុមការងារយេនឌ័ររបស់ក្រសួងមហាផ្ទៃ ទៅប្រគល់ជូនដល់ កុមារកំព្រា សម្រាប់ហូប ចំនួន ១៣២ នាក់ ដែលកំពុងស្នាក់នៅ និង រៀន សូត្រ នៅមណ្ឌលកុមារកំព្រាវិសាខា នៃក្តីសង្ឃឹម វត្តខ្ចាស់ ។

អំណោយ រួមមាន៖
១-ថវិកា ចំនួន ៥០០០ដុល្លារ (ប្រាំពាន់ដុល្លារ)
២-អង្ករ ចំនួន ២តោន
៣-នំហែមបឺគឺ ១៥០នំ
៤-ភ្លៅមាន់ចំនួន ១៤០
៥-គ្រឿងភេសជ្ជះចំនួន ១០កេស
៦-ត្រីខចំនួន ១០កេស
៧-ទឹកសុទ្ធ សឹង្ហ ចំនួន ៣០ យួរ
៨-មី ចំនួន ៦០កេសតូច
៩-ទឹកដោះគូ ជូ ចំនួន ១០កេស
១០-នំសូកូឡា ចំនួន ១៧ ដុំ

ឆ្លៀតក្នុងឱកាសនោះ លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ក៏បានពាំនាំការសួសុខទុក្ខពី ឯកឧត្តម អភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងលោកជំទាវ កែ សួនសុភី ដល់ក្មួយៗជាទីស្រលាញ់ទាំងអស់ រួមលោកគ្រូអ្នកគ្រូអ្នកដែលបានមើលថែរក្សាកូនៗ។ក្នុងឱកាសនោះដែរលោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ក៏បានផ្តាំផ្ញើរឱ្យកូនៗ-ត្រូវខិតខំរៀនសូត្រ ដើម្បីយកចំណេះជំនាញ ទៅប្រកបរបរចិញ្ចឹមជីវិតនាពេលអនាគត និងចូលរួមអភិវឌ្ឍប្រទេសជាតិឲ្យកាន់តែរីកចម្រើន-សូមក្មួយៗ រស់នៅស្អាត អនាម័យល្អ ហូបស្អាត ជានិច្ច- ប្រុងប្រយ័ត្ន និងថែរក្សាសុខភាពឱ្យបានល្អ ព្រោះដល់រដូវក្តៅ – ស្តាប់តាមដំបូលន្នាន លោកគ្រូ អ្នកគ្រូ គណៈគ្រប់គ្រងសាលា ម៉ែដោះ ៕IMG_20240302_144613 FB_IMG_1709365203130 FB_IMG_1709365292296 FB_IMG_1709365240541 FB_IMG_1709365209985 FB_IMG_1709365287570 FB_IMG_1709365231049 FB_IMG_1709365227689 FB_IMG_1709365214109

You might like