លោកឧត្តមសេនីយ៍ត្រី​បោន​ ប៊ិនមេបញ្ជា ការកងរាជអាវុធហត្ថខេត្តបានអញ្ជើញជាអធិបតីភាព​បើកវគ្គហ្វឹកហ្វឺនប្រចាំឆមាស ១​ឆ្នាំ២០២៤​..

នៅព្រឹកថ្ងៃចន្ទ​​​ ទី១១​ ខែមីនា​ ឆ្នាំ២០២៤​លោកឧត្តមសេនីយ៍ត្រីបោន​ ប៊ិន​មេបញ្ជាការកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ​ បានអញ្ជើញជាអធិបតីភាពបើកវគ្គហ្វឹកហ្វឺន​ប្រចាំឆមាស១​ ឆ្នាំ២០២៤​ជជូនដល់កងកម្លាំងនៃកងរាជអាវុធហត្ថខេត្តនិងកម្លាំងនគរបាល​ នៃស្នងការស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ​។


ពិធីនេះក៏មានការអញ្ជេីញចូលរួមពី​លោកមេបញ្ជាការរង​ លោកនាយសេនាធិការរង​ លោកស្នងការរងនគរបាលខេត្ត លោកប្រធានមន្ទីរ​ លោកមេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថ ក្រុង/ស្រុកទាំង៩​ និងសិក្ខាកាមកងរាជអាវុធហត្ថនិងសិក្ខាកាមនគរបាល​ យោធាចារ្យមកពីកងពលតូចថ្មេីរជេីង៥១​ សរុបចំនួន១៤៨នាក់​ (ក្នុងនោះសិក្ខាកាម១១៣​នាក់​ (គ្រូយោធាចារ្យក្បាច់គុណកងយោធពលខេមរភូមិន្ទ០៧នាក់)​ដែលប្រារព្ធធ្វេីឡេីងនៅទីបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ។

នាឱកាសនោះ​លោកឧត្តមសេនីយ៍ត្រី​ បោន​ ប៊ិន​ មេបញ្ជាការកងរាជអាវុធហត្ថខេត្ត​ បានលេីកឡេីងថា​ ការងារហ្វឹកហ្វឺនរៀនសូត្រ គឺជាកិច្ចការចាំបាច់ ដែលត្រូវអនុវត្តជាប្រចាំដើម្បីពង្រឹង និងពង្រីកនូវសមត្ថភាព នៃការយល់ដឹងដល់កងកម្លាំង​ ជាពិសេសយើងជាកម្លាំងអាវុធហត្ថ យើងជាកម្លាំងនគរបាល ត្រូវមានកាយសម្បទារឹងមាំ និងមានចំណេះដឹងផ្នែកវិជ្ជាជីវៈ។​ជាមួយគ្នានោះលោកឧត្ដមសេនីយ៍មេបញ្ជាការ​ក៏បានដាក់ចេញនូវចំណុចការងារមួយចំនួនដល់សិក្ខាកាម​ ដូចខាងក្រោម​១.សិក្ខាកាមទាំងអស់ត្រូវយកចិត្តទុកដាក់ខិតខំរៀនសូត្រ គោរពវិន័យ គោរពពេលវេលា រៀនសូត្រ ស្តាប់ការឧទ្ទេសនាម និងការបង្ហាត់បង្ហាញពីយោធាចារ្យ,​ ២.ត្រូវខិតខំហ្វឹកហាត់រៀនសូត្រ លើមុខជំនាញ ដើម្បីលើកកម្ពស់កម្រិតសមត្ថភាព ការយល់ដឹង ក្នុងការបំពេញការងារនាពេលអនាគតឱ្យបានកាន់តែល្អប្រសើ ,​ ៣.សូមឱ្យយោធាចារ្យទាំងអស់ យកអស់ចំណេះដឹង សមត្ថភាពដែលខ្លួនមាន ផ្តល់ជូន សិក្ខាកាមក្នុងវគ្គហ្វឹកហ្វឺន សំដៅធ្វើយ៉ាងណាក្នុងគោលបំណង បង្កើនសមត្ថភាព បង្កើនចំណេះដឹង ជូនដល់សិក្ខាកាម,​ ៤.ត្រូវយកចិត្តទុកដាក់ថែរក្សា មធ្យោបាយ ឧបករណ៍ បរិក្ខារ គ្រឿងបំពាក់ ដើម្បីលើកកម្ពស់ ស្មារតីនិងសន្សំសំចៃ បំបាត់ប្រឆាំងភាពខ្ជះខ្ជាយលើការទទួលខុសផ្នែកបរិក្ខារផ្សេងៗ។

តួនាទីបើប្រាសរបស់អង្គភាពជាពិសេសលើកកម្ពស់មនសិការត្រូវថែរក្សាចូលរួមអនុវត្តទិសស្លោករបស់លោកនាយឧត្តមសេនីយ៍មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស ជួយគិត ជួយធ្វើ នឹងរួមគ្នាទទួលខុសត្រូវ តាមតួនាទី ភារកិច្ចរៀងៗខ្លួន,​៥.អនុវត្តម៉ឹងម៉ាត់ បទបញ្ជា គោរពវិន័យ ឋានានុក្រមនៃកងយោធ
ពលខេមរភូមិន្ទ កងនគរបាលជាតិ និងការគោរពច្បាប់របស់រដ្ឋ,៦. ត្រៀមកម្លាំង មធ្យោបាយ យុទ្ធោបករណ៍ សម្ភារៈសឹក ត្រៀមអនុវត្តបទបញ្ជា និងអន្តរាគមន៍ក្នុងកិច្ចការពារសន្តិសុខសង្គម រក្សាសណ្តាប់ធ្នាប់សាធារណៈ ជួយសង្គ្រោះពលរដ្ឋ នូវគ្រប់ហេតុការណ៍ និងគ្រោះមហន្តរាយផ្សេងៗ,​ ៧.ត្រៀមរៀបចំកម្លាំង មធ្យោបាយ សម្ភារៈ សហការការពារសន្តិសុខ រក្សាសុវត្ថិភាពដំណើរការបោះឆ្នោតជ្រើសតាំងក្រុមប្រឹក្សា រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌនាថ្ងៃទី២៦ខែឧសភា ឆ្នាំ២០២៤
ខាងមុខឱ្យមានភាពល្អប្រសើ ។

​លោកអនុសេនីយ៍ឯក កែម ចាន់រស្មី នាយការិយាល័យផែនការហ្វឹកហ្វឺន កងរាជអាវុធហត្ថខេត្តនិងជាគ្រូសភាចារ្យក្នុងវគ្គហ្វឹកហ្វឺន​បបានបញ្ជាក់ថាវគ្គហ្វឹកហ្វឺននេះមានរយៈពេល ៤៥ថ្ងៃ​ (ចាប់ពីថ្ងៃទី១១ ខែមីនា ដល់ថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០២៤)។ ដោយផ្តោតសំខាន់ចំនួន៦មេរៀនរួមមាន​ ១-លំហាត់របៀបជួរទ័ព,​ ២-ប្រឆាំភេរវកម្ម វវិធីសាស្រ្តបង្ក្រាបជនល្មើស,៣-ការរក្សាសណ្តាប់ធ្នាប់,​ ៤-ក្រមនីតិវិធីព្រហ្មទណ្ឌ,​ ៥-បាញ់គ្រាប់ពិត​និងទី៦-ក្បាច់គុណកងយោធពលខេមរភូមិន្ទ៕FB_IMG_1710202875963 FB_IMG_1710202872513 FB_IMG_1710202919489 FB_IMG_1710202915811 FB_IMG_1710202904261 FB_IMG_1710202899852 FB_IMG_1710202907042 FB_IMG_1710202890007 FB_IMG_1710202884444 FB_IMG_1710202881583

You might like