បន្ទាយមានជ័យ: នៅព្រឹកថ្ងៃទី ១៥ ខែ មីនា ឆ្នាំ២០២៤នេះ លោកឧត្តមសេនីយទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ អាជ្ញាធរខេត្ត មន្ត្រីរាជការ និងសមត្ថកិច្ចពាក់ព័ន្ធ ជាច្រើនរូប បានអញ្ជើញចូលរួមកិច្ចប្រជុំពេញអង្គគណ:រដ្ឋមន្ត្រី តាមវីដេអូរខនហ្វឺរិន (Video Conference) នៅសាលប្រជុំសាលាខេត្តបន្ទាយមានជ័យ។
កិច្ចប្រជុំនេះធ្វើឡើងក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញដឹកនាំកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី នៅវិមានសន្តិភាព ។
កិច្ចប្រជុំនេះមានរបៀបវារៈមួយចំនួនដូចជា៖
១-សេចក្តីព្រាងគោលនយោបាយជាតិលុបបំបាត់ជំងឺអេដស៍ និងចីរភាពកម្មវិធីអេដស៍សម្រាប់ឆ្នាំ២០២៣-២០២៨។
២-សេចក្តីព្រាងកម្មវិធីវិនិយោគសាធារណៈ ៣ឆ្នាំរំកិល ២០២៥-២០២៧។
៣-សេចក្តីព្រាងអនុក្រឹត្យស្តីពីការរៀបចំ និងការប្រព្រឹត្តទៅរបស់រដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល ៕

