នារសៀលថ្ងៃសុក្រ ៦កើត ខែផល្គុន ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៧ ត្រូវនឹងថៃ្ងទី១៥ ខែមីនា ឆ្នាំ២០២៤ ឯកឧត្តម វ៉ី សំណាង អភិបាល នៃគណៈអភិបាលខេត្ត និង ឯកឧត្ដម យឹម សុខុម ប្រធានក្រុមប្រឹក្សាខេត្ត និងមានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ អភិបាលរងខេត្ត លោកនាយករដ្ឋបាលសាលាខេត្ត លោកនាយកទីចាត់ការទាំង៥ លោកប្រធានការិយាល័យច្រកចេញចូលតែមួយខេត្ត លោកប្រធានអង្គភាពលទ្ធកម្ម និងមន្ទីរជំនាញពាក់ព័ន្ធ បានទទួលជួបគណៈប្រតិភូគណៈកម្មការសុខាភិបាល សង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ការងារបណ្តុះបណ្តាលវិជ្ជាជីវៈ និងកិច្ចការនារី នៃរដ្ឋសភា ដែលបានអញ្ជើញចុះបំពេញបេសកកម្មនៅខេត្តកំពង់ស្ពឺ ដើម្បីត្រួតពិនិត្យស្វែងយល់យល់អំពីប្រសិទ្ធិភាព នៃការអនុវត្តច្បាប់ និងគោលនយោបាយពាក់ព័ន្ធ និងវិស័យទាំងបួនរបស់គណៈកម្មការទី៨ នៃរដ្ឋសភា ក្រោមអធិបតីភាព លោកជំទាវ ឡោក ខេង ប្រធានគណៈកម្មការទី៨ នៃរដ្ឋសភា ដែលរៀបចំនៅសាលប្រជុំ កង ហ៊ាង ជាន់ទី១ អគាររដ្ឋបាលខេត្ត៕

