ឯកឧត្តម ម៉ៅ ធនិន អភិបាលខេត្តកំពត អញ្ជើញចុះត្រួតពិនិត្យការស្ថាបនាឆ្នេរ ខ្សាច់មុខមន្ទីរពេទ្យបង្អែកខេត្ត និងពិនិត្យវឌ្ឍនភាពនៃការសាងសង់ពង្រីកសួនកម្សាន្តត្រីផ្សោត..

នាព្រឹកថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៤ ឯកឧត្តម ម៉ៅ ធនិន អភិបាលខេត្តកំពត បានដឹកនាំមន្ទីរ-អង្គភាពជំនាញពាក់ព័ន្ធចុះត្រួតពិនិត្យ និងពន្លឿនការស្ថាបនាឆ្នេរខ្សាច់មុខមន្ទីរពេទ្យបង្អែកខេត្ត និងពិនិត្យវឌ្ឍនភាពនៃការសាងសង់ពង្រីកសួនកម្សាន្តត្រីផ្សោត។

ក្នុងដំណើរចុះពិនិត្យនេះ ឯកឧត្តមអភិបាលខេត្តបានលើកឡើងថា ក្រោមយន្តការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្តេចមហាបវរធីបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា សម្តេចបានដាក់ចុះនូវគោលការណ៍ ក៏ដូចជាការចង្អុលបង្ហាញ និងជំរុញឱ្យអាជ្ញាធរតាមបណ្តារាជធានី-ខេត្ត រៀបចំកែលម្អសោភណ្ឌភាព បង្កើតឱ្យមានកន្លែងកម្សាន្ត ពិសេសអភិវឌ្ឍន៍ កែលម្អបន្ថែមនូវតំបន់ទេសចរណ៍នានាក្នុងភូមិសាស្ត្ររបស់ខ្លួន ធ្វើយ៉ាងណាឱ្យមានភាពទាក់ទាញភ្ញៀវទេសចរ។

ជាមួយគ្នានេះដែរ ឯកឧត្តមអភិបាលខេត្តក៏បានជំរុញដល់ក្រុមការងារសាងសង់ពង្រីកសួនកម្សាន្តស្រីផ្សោត និងរូបសំណាកសេះសមុទ្រមុខសាលាខេត្តចាស់ ធ្វើយ៉ាងណាស្ថាបនាឱ្យរួចរាល់មុនថ្ងៃចូលឆ្នាំថ្មីខាងមុខ ដើម្បីអាចឱ្យពលរដ្ឋ និងភ្ញៀវទេសចរចូលលេងកម្សាន្តបាន។
សូម​បញ្ជាក់​ថា​បច្ចុប្បន្ន​នេះ​រដ្ឋបាល​ខេត្ត​ កំពុង​តែ​បន្ត​​រៀបចំ​សោភណភាព​ និង​ការ អភិវឌ្ឍន៍​ខេត្ត​អោយកាន់តែរីកដុះដាលបន្ថែម​ទៀត​ ៕IMG_20240318_134945

You might like