រដ្ឋបាលខណ្ឌឫស្សីកែវ បានរៀបចំកិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌប្រចាំខែមីនា

ថ្ងៃអង្គារ ១០កើត ខែផល្គុន ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៤ វេលាម៉ោង១៤:៣០នាទី នៅសាលប្រជុំB រដ្ឋបាលខណ្ឌឫស្សីកែវ បានរៀបចំកិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌប្រចាំខែមីនា ក្រោមអធិបតីភាព លោក ប្រាជ្ញ សីហា អភិបាលរង នៃគណៈអភិបាលខណ្ឌឫស្សីកែវ និងជាប្រធានអង្គប្រជុំ តំណាងលោក ជិន ប៊ុនធឿន អភិបាល នៃគណៈអភិបាលខណ្ឌឫស្សីកែវ។

របៀបវារៈនៃកិច្ចប្រជុំ៖
១.ស្ដាប់របាយការណ៍របស់អធិការដ្ឋាននគរបាលខណ្ឌ
២.របាយការណ៍របស់លោក លោកស្រីចៅសង្កាត់ទាំង៧
៣.ការអនុវត្តគោលនយោបាយភូមិ ឃុំ សង្កាត់មានសុវត្ថិភាព
៤.ផ្សព្វផ្សាយសេចក្ដីណែនាំរបស់រដ្ឋបាលរាជធានីភ្នំពេញ
៥.មតិចូលរួម និងបូកសរុប

លទ្ធផលនៃកិច្ចប្រជុំ៖
១.លោក ហ៊ាង ថារ៉េត អធិការ នៃអធិការដ្ឋាននគរបាលខណ្ឌឫស្សីកែវ បានធ្វើសេចក្ដីរាយការណ៍អំពីលទ្ធផលការអនុវត្តការងាររយៈពេល១ខែ ដោយលើកយកសភាពការណ៍ទូទៅ បទល្មើស ការបង្រ្កាបក្មេងទំនើង ល្បែងស៊ីសង គ្រឿងញៀន គ្រោះថ្នាក់ចរាចរណ៍ និងការបម្រើសេវាសាធារណៈ។
២.លោក លោកស្រីចៅសង្កាត់ទាំង៧ បានរាយការណ៍សង្ខេបអំពីលទ្ធផលនៃការអនុវត្តការងារប្រចាំខែ បញ្ហាប្រឈម និងសំណូមពរ។
៣.ការអនុវត្តគោលនយោបាយភូមិ ឃុំ សង្កាត់មានសុវត្ថិភាព ខណ្ឌបានអនុវត្ត និងកំពុងបន្តអនុវត្តដោយយកចិត្តទុកដាក់ទាំង៧ចំណុច ព្រមទាំងណែនាំឱ្យសង្កាត់និងប៉ុស្តិ៍រួមគ្នាប្ដេជ្ញាអនុវត្តឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់។
៤.លោក អ៊ាន សុឃីម អភិបាលរងខណ្ឌ បានអានសេចក្ដីណែនាំរបស់រដ្ឋបាលរាជធានីភ្នំពេញចំនួន២គឺ “សេចក្ដីណែនាំ ស្ដីពីការហាមឃាត់ការប្រើប្រាស់ ការតាំងលក់ និងការកែច្នៃស៊ីផ្លេ និងបំពង់ស៊ីម៊ាំងខុសលក្ខណៈបច្ចេកទេស” និង “សេចក្ដីណែនាំ ស្ដីពីការរៀបចំបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ គ.ស.២០២៤” និងបានណែនាំឱ្យសង្កាត់ចាប់ផ្ដើមអនុវត្ត និងចាត់វិធានការ។
៥.លោក ប្រាជ្ញ សីហា អភិបាលរងខណ្ឌ បានសង្កត់ធ្ងន់ថា ដោយបានការផ្តាំផ្ញើ ពីលោក ជិន ប៊ុនធឿន អភិបាលខណ្ឌឫស្សីកែវ
-សូមឱ្យសង្កាត់ ប៉ុស្តិ៍រួមគ្នាលុបបំបាត់ល្បែងស៊ីសងគ្រប់ប្រភេទឲ្យខាងតែបានពី មូលដ្ឋានខណ្ឌ និង ណែនាំអោយការិយាល័យសាធារណការអោយចុះធ្វើកំណត់ហេតុទីតាំងកែច្នៃ និងលក់ដូរ ស៊ីផ្លេររថយន្តខុសបច្ចេកទេសអោយបានឆាប់រហ័ស៕IMG_20240319_194208

You might like