រដ្ឋបាលខេត្តកំពង់ស្ពឺបើកកិច្ចប្រជុំស្តីពី ការគ្រប់គ្រងល្បែ​ងផ្សងសំណាង និងការគ្រប់គ្រងផលប៉ះពាល់ពីល្បែ​ងស៊ីស​ងគ្រប់ប្រភេទ..

នារសៀលថ្ងៃអង្គារ ២រោច ខែផល្គុន ឆ្នាំថោះ បញ្ចស័ក ព.ស.២៦៧ ត្រូវនឹងថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៤កិច្ចពិភាក្សាស្តីពីការ​គ្រប់គ្រងល្បែ​ងផ្សងសំណាង និងការគ្រប់គ្រងផលប៉ះពា​លល់ពីល្បែ​ងស៊ីស​ងគ្រប់ប្រភេទ ដែលរៀបចំដោយ​ គណៈក​ម្មាធិការ​គ្រប់គ្រង​ល្បែង​ពាណិជ្ចកម្ម​ ក្រសួង​សេដ្ឋកិច្ច​ ហិរ​ញ្ញវត្ថុ​ (គ.ល.ក)​ អញ្ជើញ​ជាអធិ​បតី​ ឯកឧត្តម​ រស់​ ភារុណ​ អគ្គលេខាធិការ​ ឯកឧត្តម​ វុី​ សំណាង​ អភិបាលនៃ​គណៈអភិបាលខេត្ដ​កំពង់ស្ពឺ​ ចូ​លរួម​ពី​ តំណាង​ គណៈកម្មាធិការ​ រដ្ឋសភា​ ឯកឧត្តម​ លោកជំទាវ​ ប្រធាន​សាលាដំបូង​ខេត្ត​កំពង់ស្ពឺ​ ឯកឧ​ត្តម​ ព្រះរាជអា​ជ្ញា​ អយ្យការ​អមសាលាដំបូងខេត្ដកំពង់ស្ពឺ​ ឯកឧត្តម​ អភិបាល​រង​ខេត្ត​ ទទួល​បន្ទុក​ មេបញ្ជា​កា​រ​ កងកម្លាំង​ប្រដាប់​អាវុធ​ទាំង​៣​ លោក​អភិបាល​ស្រុក​ ក្រុង​ លោក​អធិការ​នគរបាល​កក្រុងនិងស្រុក​ មេបញ្ជាការ​កងរាជអាវុធហត្ថ​ ក្រុង​ ស្រុក​ លោកមេឃុំ​ ចៅស​ង្កាត់​ លោកនាយប៉ុស្ដិ៍​នគរបាល​រដ្ឋ​បាល​ ទាំង៨៨​ ។

ដោយការយកចិត្តទុកដាក់និងកត់សម្គាល់​ប្រសាសន៍ ឯកឧត្តម​វ៉ី សំណាង លើកឡើងថាលោ​ក​មិនចូលចិត្តជាមួយនឹងការបើកឱ្យមានល្បែងស៊ីសងក្នុងមូលដ្ឋានរបស់លោកនោះទេ ហើយក៏មិនចង់ឱ្យពលរដ្ឋរបស់លោក​នាំគ្នាលេងល្បែងបាត់ការចំណូលក្នុងគ្រួសារនោះដែរ។ លោកចង់ឃើញពលរដ្ឋរបស់ខ្លួនមានជីវភាពធូរធា ស្របពេលដែលប្រទេសជាតិកំពុងមា​នការអភិវឌ្ឍ នូវក្រោមម្លប់នៃសុខសន្តិភាពដែលរកបានដោ​យ​បាតដៃស្ថាបនិកសន្តិភាព គឺ សម្តេចតេជោ ហ៊ុន សែ​ន អតីតនាយករដ្ឋមន្ត្រីនៃកម្ពុជា ដោយការប្រកបការងារគ្រាដែ​លរោងចក្រ សហគ្រាសកំពុងមានការរីកចម្រើននៅក្នុងខេត្ត ក៏ដូចនៅទូទាំងប្រទេស។

ឯកឧត្ដម​គូសបញ្ជាក់ថា ខេត្តកំពង់ស្ពឺជាខេត្តដែលមាន​ប​ណ្តុំរោងចក្រ សហគ្រាសច្រើន បន្ទាប់ពីរាជធានីភ្នំ ពេញនិងមានប្រជាពលរដ្ឋប្រមាណជិត២០ម៉ឺននា ក់កំ ពុងប្រកបការងារនៅតាមបណ្តារោងចក្រ សហ គ្រា សទាំងនេះ។ ដូច្នេះលោកចង់ឃើញពលរដ្ឋរបស់លោ កផ្លាស់ប្តូរជីវភាព តាមរយៈការងារនៅតាមប ណ្តារោ ងចក្រ សហគ្រាសខាងលើ ដោយមិនចង់ឃើញពួក គេ ងប់ងុលនិងល្បែងស៊ីសង ជាប់បំណុលរុំ កោះ និងគ្មានសេចក្តីសុខក្នុងក្រុមគ្រួសារ។

អភិបាលខេត្តកំពង់ស្ពឺ បានសំណូមពរដ​ល់រដ្ឋាភិបាល ក៏ដូចក្រសួងពាក់ពន្ធ័ សុំមិនឱ្យមានល្បេងស៊ីសងគ្រប់ប្រភេទ កើតមាននៅក្នុងខេត្តកំព ង់ស្ពឺ ទោះជាល្បែង​នោះមានច្បាប់ក៏ដោយ ល្បែងស៊ីសងគឺនាំមកនូវភា ព​វិនាសហិនហោចនិងកើ​តមានហឹង្សាក្នុងគ្រួសារ កើ តមានភាពអសន្តិសុខ ចោ​រកម្ម ឆក់លួចប្លន់ បាត់បង់អ ស់សន្តិសុខក្នុងមូល​ដ្ឋាន​ សូមបញ្ជាក់ផងដែរថា ខេត្ត​កំពង់ស្ពឺកន្លងមក មានទីតាំ​ងល្បែងស៊ីសងរហូតដល់ទៅ១៥៦កន្លែង តែក្រោមបទបញ្ជាដ៏តឹងរឹងរបស់អភិ​បាលខេត្ត ល្បែងទាំងនោះក៏បានបិទអស់ចំនួន​១៥៣​ទីតាំង លើកលែងតែ៣​ទីតាំ​ងប៉ុណ្ណោះដែលនៅបន្តបើកក្រោមហេតុផលអាជ្ញាប័​ណ្ណ។​ បច្ចុប្បន្ន អភិបាលខេត្តបាននិងកំពុងសុំឱ្យក្រសួ​ងពាក់ពន្ធ័ពិនិត្យនិងស​ម្រេចបញ្ឈប់ឬផ្ទេរទីតាំងទាំង​៣នេះពីខេត្តកំពង់ស្ពឺផ​ងដែរ៕IMG_20240327_151931

You might like