ក្រុមការងារនាយកដ្ឋានកណ្តាលសន្តិសុខ ចុះធ្វើការត្រួតពិនិត្យ វាយតម្លៃ និងពង្រឹងការងារផែនសន្តិសុខ នៅស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ

នៅរសៀលថ្ងៃព្រហស្បតិ៍ ៤ រោច ខែផល្គុន ឆ្នាំថោះបញ្ចស័ក ពុទ្ធសករាជ ២៥៦៧ត្រូវនឹងថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៤ ក្រុមការងារនាយកដ្ឋានកណ្តាលសន្តិសុខ ដឹកនាំដោយ លោកឧត្តមសេនីយ៍ទោ ខ្លូត តារារត្ន័ អនុប្រធាននាយកដ្ឋានកណ្តាលសន្តិសុខ និងជាប្រធានក្រុមទី4 បានចុះធ្វើការត្រួតពិនិត្យ វាយតម្លៃ និងពង្រឹងការងារផែនសន្តិសុខ នៅស្នងការដ្ឋាននគរបាលបន្ទាយមានជ័យ ។

ពិធីនេះមានការចូលរួមពី លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ និងលោក ឧត្តមសេនីយ៍ វរសេនីយ៍ស្នងការរង លោក លោកនាយការិយាល័យចំណុះឱ្យផែនាករងារសន្តិសុខ អធិការរង ផ្នែកសន្តិសុខ ក្រុងស្រុកទាំង៩ ។

លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ បានជួបសំណេះសំណាល និងទទួលស្វាគមន៍ក្រុមការងារ និងជំរាបជូន ជុំវិញសភាពការណ៍សន្តិសុខនិងលទ្ធផលកិច្ចសហប្រតិបត្តិការ របស់កម្លាំងនគរបាលនៅតាមមូលដ្ឋានបានសហការជាមួយអាជ្ញាធរនិងកម្លាំងពាក់ព័ន្ធដើម្បីរក្សាការពារសន្តិសុខសង្គម និងប្រឆាំងនិងក្រុមបង្ករអសន្តិសុខផ្សេងៗ និងបានបង្កើតក្រុមការងារបច្ចេកវិទ្យាឌីជីថល ដើម្បីតាមដាននិងទប់ស្កាត់រាល់បទល្មើបច្ចេកវិទ្យាដែលបានកើតមានឡើងលើបណ្តាញសង្គម ។

លោកឧត្តមសេនីយ៍ទោ ខ្លូត តារារត្ន័ អនុប្រធាននាយកដ្ឋានកណ្តាលសន្តិសុខ និងជាប្រធានក្រុមទី4 បានលើកឡើងថា ៖ យោងលិខិតបង្គាប់ការលេខ ០២២លបក ដែលចេញដោយឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ បានចាត់តាំងក្រុមការងារចំនួន ០៥ ក្នុងនោះក្រុមទី៤ ដឹកនាំដោយ លោកឧត្តមសេនីយ៍ទោ ខ្លូត តារារត្ន័ អនុប្រធាននាយកដ្ឋានកណ្តាលសន្តិសុខ បានដឹកនាំក្រុមការងារ មានភារកិច្ច ចុះធ្វើកិច្ចការងារក្នុងខេត្តបន្ទាយមានជ័យ កំពង់ឆ្នាំង ពោធិ៍សាត់ បាត់ដំបង ប៉ៃលិន ។ ថ្ងៃនេះក្រុមការងារបានចុះ ធ្វើកិច្ចការនៅស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ មាន០៣ចំណុច ៖១-ធ្វើការត្រួតពិនិត្យ វាយតម្លៃទិដ្ឋភាពតួនាទី ភារកិច្ច និងរចនាសម្ព័ន្នបញ្ហាដឹកនាំរបស់ផែនការងារសន្តិសុខ ២-ត្រួតពិនិត្យ វាយតម្លៃអំពីផែនការសកម្មភាព និងរបៀបរបបបំពេញការងារប្រចាំថ្ងៃរបស់កងកម្លាំងនគរបាលផែនការងារសន្តិសុខ ក៏ដូចជាតម្រូវការក្របខណ្ឌនៅឡ្រប់ការិយាល័យចំណុះផែនការងារសន្តិសុខ ដើម្បីពង្រឹងសមត្ថភាពជំនាញ និងធនាឱ្យបានការអនុវត្តការងាររបស់ផែនការងារសន្តិសុខទទួលបានប្រសិទ្ធភាពខ្ពស់ ៣-ធ្វើរបាយការណ៍បូកសរុបលទ្ធផលវាយតម្លៃ ដើម្បីរាយការណ៍ជូនថ្នាក់ដឹកនាំ ។

ជាមួយគ្នានោះដែរ លោកឧត្តមសេនីយ៍ទោ ខ្លូត តារារត្ន័ ក៏បានថ្លែងអំណរគុណចំពោះ លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ ដែលបានអនុញាតិឲ្យក្រុមការងារ ចុះមកធ្វើការនៅស្នងការរដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ ហើយនិងសុំកិច្ចសហការនៅស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ ៕IMG_20240329_121838

You might like