កិច្ចប្រជុំសាមញ្ញ លើកទី៥៨ អាណត្ដិទី៣ របស់ក្រុមប្រឹក្សាខណ្ឌបឹងកេងកង

នៅព្រឹកថ្ងៃសុក្រ ៥រោចខែផល្គុន ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៧ ត្រូវនឹងថ្ងៃទី២៩ ខែមីនាឆ្នាំ២០២៤រដ្ឋបាលខណ្ឌបឹងកេងកងបានបើកកិច្ចប្រជុំសាមញ្ញលើកទី៥៨ អាណត្ដិទី៣ របស់ក្រុមប្រឹក្សាខណ្ឌបឹងកេងកង ក្រោមអធិបតីភាព លោក គឹម ឈុនអ៊ូ ប្រធានក្រុមប្រឹក្សាខណ្ឌបឹងកេងកង និងលោក សុខ សម្បត្តិ អភិបាល នៃគណៈអភិបាល
ខណ្ឌបឹងកេងកង ដោយមានការចូលរួមពី
-សមាជិក~សមាជិកាក្រុមប្រឹក្សាខណ្ឌ
-លោក-លោកស្រីអភិបាលរងខណ្ឌ
-លោកនាយក-នាយករងរដ្ឋបាលខណ្ឌ
-តំណាងអធិការនគរបាលខណ្ឌ
-តំណាងមេបញ្ជាការកងរាជអាវុធហត្ថខណ្ឌ
-លោកតំណាងប្រធានយោធាភូមិភាគពិសេសខណ្ឌ
-ការិយាល័យចំណុះ~ជំនាញជុំវិញខណ្ឌ
-ចៅសង្កាត់ទាំង០៧ និងមន្ដ្រីពាក់ព័ន្ធ
-លោកប្រធានផ្សារទាំង២
_របៀបវារៈកិច្ចប្រជុំពិនិត្យ និងអនុម័ត:
១-ពិនិត្យ និងអនុម័តសេចក្តីព្រាងកំណត់ហេតុកិច្ចប្រជុំសាមញ្ញលើកទី៥៧ របស់ក្រុមប្រឹក្សាខណ្ឌបឹងកេងកង អាណត្តិទី៣។
២-ពិនិត្យ និងអនុម័តសេចក្តីព្រាងរបាយការណ៍ប្រចាំខែមីនា និងទិសដៅការងារខែមេសា ឆ្នាំ២០២៤ របស់រដ្ឋបាលខណ្ឌបឹងកេងកង។
៣-ពិនិត្យ និងអនុម័តការបែងចែកប្រាក់រង្វាន់លើកទឹកចិត្តជូនមន្រ្តីរាជការ បុគ្គលិក ប្រចាំខែមីនា ឆ្នាំ២០២៤ របស់រដ្ឋបាលខណ្ឌបឹងកេងកង។
៤-ពិនិត្យ និងអនុម័ត ប្រតិទិនស្តីពីការកសាងកម្មវិធីវិនិយោគ បីឆ្នាំរំកិល ឆ្នាំ២០២៥-២០២៧ របស់រដ្ឋបាលខណ្ឌបឹងកេងកង
៥-បញ្ហាផ្សេងៗ។IMG_20240329_141936

You might like