នាព្រឹកថ្ងៃសុក្រ ថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៤ នេះ នៅសាលប្រជុំ(B)រដ្ឋបាលខណ្ឌប្ញស្សីកែវ បានបេីកកិច្ចប្រជុំសាមញ្ញលេីកទី៥៨ អាណត្តិទី៣ របស់ក្រុមប្រឹក្សាខណ្ឌប្ញស្សីកែវ ក្រោមអធិបតីភាព លោក ជុំ បាយ័នវិបុល ប្រធានក្រុមប្រឹក្សាខណ្ឌប្ញស្សីកែវ និងលោក ជិន ប៊ុនធឿន អភិបាលខណ្ឌប្ញស្សីកែវ ព្រមទាំងមានវត្តមានចូលរួមពីសំណាក់ សមាជិក សមាជិកាក្រុមប្រឹក្សាខណ្ឌ តំណាងអធិការនគរបាលខណ្ឌ តំណាងលោកមេបញ្ជាការកងរាជអាវុធហត្ថខណ្ឌ គណៈអភិបាលខណ្ឌ គណៈនាយករដ្ឋបាលខណ្ឌ លោក លោកស្រីប្រធានការិយាល័យទាំង១១ លោកចៅសង្កាត់ទាំង៧ និងអង្គភាពពាក់ព័ន្ធ ព្រមទាំងមន្ដ្រី សរុបចំនួន៩០នាក់។
របៀបវារៈប្រជុំរួមមាន៖
១- ពិនិត្យ និងអនុម័តលើ សេចក្តីព្រាងកំណត់ហេតុ នៃកិច្ចប្រជុំសាមញ្ញលើកទី៥៧ កាលពីថ្ងៃទី២៩ខែកុម្ភៈឆ្នាំ២០២៤
របស់ក្រុមប្រឹក្សាខណ្ឌឫស្សីកែវ អាណត្តិទី៣ ។
២- ពិនិត្យ និងអនុម័តលើ សេចក្តីព្រាង របាយការណ៍ ប្រចាំខែមីនា ឆ្នាំ២០២៤ របស់រដ្ឋបាលខណ្ឌប្ញស្សីកែវ ។
៣- ពិនិត្យ និងអនុម័តលើ សេចក្តីព្រាង កំណត់បែងចែកតួនាទី ភារកិច្ច របស់គណៈអភិបាលខណ្ឌប្ញស្សីកែវ ។
៤- ពិនិត្យ និងអនុម័តលើ សេចក្តីព្រាង សេចក្ដីសម្រេច ស្ដីពី ការកែសម្រួលសមាសភាពគណៈកម្មាធិការ សម្របសម្រួលបច្ចេកទេស របស់ក្រុមប្រឹក្សាខណ្ឌប្ញស្សីកែវ អាណត្តិទី៣។
៥- ពិនិត្យ និងអនុម័តលើ សេចក្តីព្រាង សេចក្តីសម្រេច ស្ដីពី ការកែសម្រួលសមាសភាពគណះកម្មាធិការលទ្ធកម្មរបស់រដ្ឋបាលខណ្ឌប្ញស្សីកែវ រាជធានីភ្នំពេញ ។
៦- ពិនិត្យ និងអនុម័តលើសេចក្តីព្រាង សេចក្តីសម្រេច ស្តីពី ការកែសម្រួលសមាសភាពគណៈកម្មាធិការរៀបចំដែនដីនិងនគរូបនីយកម្ម ខណ្ឌប្ញស្សីកែវ រាជធានីភ្នំពេញ ។
៧- ពិនិត្យ និងអនុម័តលើ សេចក្ដីព្រាង សេចក្ដីសម្រេច ស្ដីពី ការកែសម្រួលសមាសភាពគណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយ និងលេខាធិការដ្ឋានគ្រប់គ្រងគ្រោះមហន្តរាយ ខណ្ឌប្ញស្សីកែវ ។
៨- ពិនិត្យ និងអនុម័តលើ សេចក្តីព្រាង សេចក្តីសម្រេច ស្ដីពី ការកែសម្រួលសមាសភាពគណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌប្ញស្សីកែវ ។
៩- ពិនិត្យ និងអនុម័តលើ សេចក្តីព្រាង សេចក្តីសម្រេច ស្តីពី ការកែសម្រួលសមាសភាពក្រុមការងារកសាងផែនការអភិវឌ្ឍន៍ និងកម្មវិធីវិនិយោគបីឆ្នាំរំកិល (២០២៤-២០២៦) របស់រដ្ឋបាលខណ្ឌប្ញស្សីកែវ ។
១០- ពិនិត្យ និងអនុម័តលើ សេចក្តីព្រាង សេចក្ដីសម្រេច ស្ដីពី ការកែសម្រួលសមាសភាពក្រុមការងារចុះសិក្សាគម្រោងមូលនិធិអភិវឌ្ឍន៍ខណ្ឌប្ញស្សីកែវ ឆ្នាំ២០២៤ ។
១១- ពិនិត្យ និងអនុម័តលើ សេចក្តីព្រាង សេចក្តីសម្រេច ស្តីពី ការកែសម្រួលគណៈកម្មការ គ្រប់គ្រងគម្រោងស្ថាបនាផ្លូវបេតុងឆ្អឹងដែក របស់រដ្ឋបាលខណ្ឌប្ញស្សីកែវ នៅក្នុងសង្កាត់ទាំង០៧ ឆ្នាំ២០២៤ ។
១២- ពិនិត្យ និងអនុម័តលើ សេចក្តីព្រាង សេចក្តីសម្រេច ស្តីពី ការកែសម្រួលគណៈកម្មការគ្រប់គ្រងគម្រោងជួសជុលអណ្ដូងលូនិងស្តារលូ របស់រដ្ឋបាលខណ្ឌប្ញស្សីកែវនៅក្នុងសង្កាត់ទាំង០៧ ឆ្នាំ២០២៤ ។
១៣- ពិនិត្យ និងអនុម័តលើ សេចក្តីព្រាង សេចក្តីសម្រេច ស្ដីពី ការកែសម្រួលគណៈកម្មការគ្រប់គ្រងគម្រោងដាក់លូមូលរបស់រដ្ឋបាលខណ្ឌប្ញស្សីកែវ នៅក្នុងសង្កាត់ទាំង០៧ ឆ្នាំ២០២៤។
១៤- ពិនិត្យ និងអនុម័តលើ សេចក្តីព្រាង តារាងបែងចែកប្រាក់រង្វាន់លើកទឹកចិត្ត ជូនមន្ត្រីរាជការប្រចាំខែមីនា ឆ្នាំ២០២៤
របស់រដ្ឋបាលខណ្ឌប្ញស្សីកែវ ។
១៥- ពិនិត្យ និងអនុម័តលើ សេចក្តីព្រាង ការស្នើសុំបន្ថែម គម្រោងអភិវឌ្ឍ០១គម្រោងចូលតារាង ២.៤ ក្នុងសៀវភៅកម្មវិធីវិនិយោគបីឆ្នាំរំកិល (២០២៤-២០២៦) ខណ្ឌប្ញស្សីកែវ រាជធានីភ្នំពេញ ។
១៦- បញ្ហាផ្សេងៗ ។
នាឱកាសនោះ លោកប្រធានក្រុមប្រឹក្សា បានផ្តល់ប្រឹក្សាដល់រដ្ឋបាលខណ្ឌ និងសង្កាត់ទាំង៧ សូមបន្តយកចិត្តទុកដាក់ក្នុងការផ្តល់សេវាសាធារណៈនានា ជូនប្រជាពលរដ្ឋ ប្រកបដោយប្រសិទ្ធភាព តម្លាភាព និងគណនេយ្យភាព ដើម្បីឆ្លើយតបទៅនឹងតម្រូវការរបស់ប្រជាពលរដ្ឋ ដែលកាន់តែមានការកើនឡើង ក្នុងពេលដែលប្រទេសជាតិយើងកំពុងមានការរីកចម្រើនយ៉ាងរហ័ស។ ចំពោះការផ្ដល់សេវារដ្ឋបាលតាមការិយាល័យច្រកចេញចូលតែមួយ ត្រូវបន្តលើកកម្ពស់ស្មារតីទទួលខុសត្រូវ ក្នុងការគ្រប់គ្រង ចាត់ចែង និងផ្ដល់ការគាំទ្រពេញលេញ ដើម្បីធានាថា ប្រជាពលរដ្ឋគ្រប់រូបទទួលបានសេវារដ្ឋបាល កាន់តែងាយស្រួល និងកាន់តែឆាប់ ប្រកបដោយតម្លាភាព និង គណនេយ្យភាព។
ជាការឆ្លើយតប លោកអភិបាលខណ្ឌ ក៏បានជំរុញមន្ត្រីរបស់យើងត្រូវចុះមូលដ្ឋានឱ្យបានទៀងទាត់ជាប់ជាប្រចាំ និងត្រូវបន្តរួមគ្នាខិតខំដោះស្រាយសំណូមពរ និង បញ្ហាប្រឈមនានា នៅតាមមូលដ្ឋាន ជាពិសេស សំណូមពរ និងបញ្ហាប្រឈម ដែលត្រូវបានលើកឡើងក្នុងវេទិកាសាធារណៈ នាពេលកន្លងមក ជាពិសេស ត្រូវចាត់ចាត់វិធានការបង្ក្រាប ល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទ បញ្ហាគ្រឿងញៀន ក្មេងទំនើង បរិស្ថាន ការជួញដូរមនុស្ស ការបង្ខិតបង្ខំពលកម្ម ឱ្យមានប្រសិទ្ធភាព និងឱ្យបានតឹងរឹងជាប់ជាប្រចាំ ធានាអោយបានការការពារ នូវសន្តិសុខ សណ្ដាប់ធ្នាប់របៀបរៀបរយ និងសុវត្ថិភាព ជូនបងប្អូនប្រជាពលរដ្ឋក្នុងមូលដ្ឋានខណ្ឌទាំងមូល ៕
