នារសៀលថ្ងៃអាទិត្យ ១៤ រោច ខែផល្គុន ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី៧ ខែមេសា ឆ្នាំ២០២៤នេះ
ឯកឧត្តម នឹម ច័ន្ទតារា និងលោកជំទាវ ហ៊ុន ស៊ីណាត បានផ្ដល់ជូនរថយន្តមួយគ្រឿងជូនដល់ លោក ជិន ប៊ុនធឿន អភិបាលខណ្ឌឫស្សីកែវ ដើម្បីបម្រើក្នុងកិច្ចការថែរក្សាសន្តិសុខ សណ្ដាប់ធ្នាប់ ជូនបងប្អូនប្រជាពលរដ្ឋក្នុងមូលដ្ឋានខណ្ឌ។
លោកជំទាវ សូមផ្ដាំផ្ញើដល់លោកអភិបាល ខណ្ឌថ្មី សូមពង្រឹងបន្ថែមសេវាការងារបម្រើប្រជាពលរដ្ឋឱ្យបានល្អប្រសើរ ពិសេស កិច្ចការ ថែរក្សាសន្តិសុខ សណ្ដាប់ធ្នាប់ របៀបរៀបរយជូនប្រជាពលរដ្ឋ ជាពិសេសទប់ស្កាត់ការជួញដូរគ្រឿងញៀន ការពង្រឹងការរៀបចំសណ្តាប់ធ្នាប់តាមដងផ្លូវសំខាន់ៗមួយចំនួននៅក្នុងមូលដ្ឋានខណ្ឌអោយបានល្អ។
នាឱកាសនោះ អភិបាលក៏សូមគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ឯកឧត្តម និង លោកជំទាវ ដែលតែងតែឧបត្ថម្ភគាំទ្រ និងសូមប្ដេជ្ញាដោយស្មោះត្រង់បម្រើកិច្ចការងារក្នុងមូលដ្ឋានអោយអស់ពិកំលាំងកាយចិត្ត ជាពិសេស អនុវត្តគោលនយោបាយភូមិ សង្កាត់ មានសុវត្ថិភាព រឹកបន្តឹងច្បាប់ចរាចរណ៍ផ្លូវគោក ខិតខំដោះស្រាយទំនាស់ដីធ្លីនៅក្នុងមូលដ្ឋានឱ្យបានល្អ និងទប់ស្កាត់ទំនាស់ដីធ្លីថ្មីកុំឱ្យបន្តកើតមានទៀត និងការពង្រឹងការផ្តល់សេវាជូនប្រជាពលរដ្ឋឱ្យកាន់តែល្អថែមទៀត៕
