ស្នងការនគរបាលខេត្តតាកែវ​បានទទួល ស្វាគមន៍ប្រតិភូនៃខេត្តទាំងពីរនគរបាល ខេត្តអានយ៉ាង ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ..!

នៅព្រឹកថ្ងៃចន្ទ ១៥ រោច ខែផល្គុន ឆ្នាំថោះបញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី៨ ខែមេសា ឆ្នាំ២០២៤ ប្រតិភូស្នងការដ្ឋាននគរបាលខេត្តតាកែវ​ ដឹកនាំដោយលោកឧត្តមសេនីយ៍ទោ​ ឈាង​ ផាន់ណារ៉ា​ ស្នងការនគរបាលខេត្តតាកែវ​ បានទទួលស្វាគមន៍ប្រតិភូនគរបាលខេត្តអានយ៉ាង ដឹកនាំដោយលោកវរសេនីយ៍ឯក ឡឹម ភឿកង្វៀង នាយកមន្ទីរនគរបាលខេត្តអានយ៉ាង ដែលបានអញ្ជើញមកជួបសំណេះសំណាលសួរសុខទុក្ខ និងជូនពរក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំរោង​ ឆស័ក​ ព.ស.២៥៦៨ គ.ស.២០២៤។

ក្នុងឱកាសនោះ ប្រធានប្រតិភូទាំងពីរខេត្ត បានសន្យា និងរួមដៃគ្នាបន្ត​អនុវត្ត​ទិសដៅការងារដូចខាងក្រោម​ ៖ ១. បន្តសហការយ៉ាងជិតស្និទ្ធលើកិច្ចការពារសន្តិសុខ សណ្តាប់ធ្នាប់នៅតាមតំបន់ព្រំដែន នៃខេត្តទាំងពីរ (តាកែវ-អានយ៉ាង) ២. បន្តពង្រឹងទំនាក់ទំនងសាមគ្គីភាព មិត្តភាពជាប្រពៃ និងកិច្ចសហប្រតិបត្តិការល្អជាមួយគ្នា ។ ៣. បន្តសហការបង្ក្រាប និងទប់ស្កាត់បទល្មើសឆ្លងដែនគ្រប់ប្រភេទ ដូចជាៈ​ លួចឆ្លងដែលខុសច្បាស់ ព្រហ្មទណ្ឌ គ្រឿងញៀន ជួញដូរមនុស្ស និងអាវុធជាដើម…។ ៤. សហការបង្កលក្ខណៈងាយស្រួលដល់ប្រជាជនទាំងសងខាង ក្នុងការចេញ-ចូលប្រកបរបររកស៊ី ព្យាបាលជំងឺ និងទេសចរណ៍។ ៥. បន្តថែរក្សាព្រំដែន ជាព្រំដែនសន្តិភាព មិត្តភាព​ កិច្ចសហប្រតិបត្តិការ​ និងការអភិវឌ្ឍន៍នៅតាមតំបន់ព្រំដែននៃខេត្តទាំងពីរ។ ជាទីបញ្ចប់ លោកឧត្តមសេនីយ៍ទោ ឈាង ផាន់ណារ៉ា ស្នងការនគរបាលខេត្តតាកែវ​ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ​ជូនចំពោះលោកវរសេនីយ៍ឯក​ ឡឹម​ ភឿកង្វៀង​ នាយកមន្ទីរនគរបាលខេត្តអានយ៉ាង​ និងប្រតិភូអមដំណេីរ ដែលបានឆ្លៀតពេលវេលាដ៏មានតម្លៃអញ្ជើញមកជួបសំណេះសំណាល សួរសុខទុក្ខ និងជូនពរក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំរោង​ ឆស័ក​ ព.ស.២៥៦៨ គ.ស.២០២៤ ជូនដល់ថ្នាក់ដឹកនាំ​ កងកម្លាំងនៃស្នងការដ្ឋាននគរបាលខេត្តតាកែវ​ នាពេលនេះផងដែរ។FB_IMG_1712569676015 FB_IMG_1712569626012 FB_IMG_1712569589533 FB_IMG_1712569766931 FB_IMG_1712569764189 FB_IMG_1712569537331 FB_IMG_1712569549796 FB_IMG_1712569553318 FB_IMG_1712569566181 FB_IMG_1712569569342

You might like