ឯកឧត្តម អភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួង មហាផ្ទៃ បានអញ្ជើញជាអធិបតីក្នុងពិធីបញ្ចុះបឋមសិលាសាងសង់អគារស្នាក់នៅ និងបន្ទប់ធ្វើការថ្មី របស់កងកម្លាំងប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត

នៅព្រឹកថ្ងៃទី៩ ខែមេសា ឆ្នាំ២០២៤នេះឯកឧត្តម អភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងលោកជំទាវ កែ សួនសុភី បានអញ្ជើញជាអធិបតីក្នុងពិធីបញ្ចុះបឋមសិលាសាងសង់អគារស្នាក់នៅ និងបន្ទប់ធ្វើការថ្មី របស់កងកម្លាំងប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត នៅក្នុងក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។

លោកឧត្តមសេនីយ៍ទោសិទ្ធិ ឡោះស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ បានអញ្ជើញចូលរួមអមដំណើរ និងដឹកនាំកម្លាំងការពារសន្តិសុខសណ្ដាប់ធ្នាប់ ជូនថ្នាក់ដឹកនាំ ប្រតិភូអមដំណើរ ឯកឧត្តម លោកជំទាវ លោក លោកស្រី មន្ត្រីរាជការ អាជ្ញាធរ ស្ថាប័នពាក់ព័ន្ធជាច្រើនរូប ដែលបានចូលរួមកម្មវិធីនេះ ប្រកប ដោយសុវត្ថិភាពនិងការទទួលខុសត្រូវ៕FB_IMG_1712710696673 FB_IMG_1712710699333 FB_IMG_1712710709087 FB_IMG_1712710727013 FB_IMG_1712710738578 FB_IMG_1712710718868 FB_IMG_1712710721760

You might like