ថ្ងៃព្រហស្បតិ៍ ទី១១ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តមទេសរដ្ឋមន្ត្រី គី តិច ប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះជួយស្រុកបាទី បានអញ្ជើញអមដំណើរដោយឯកឧត្តមប្រធានក្រុមការងារ បានចូលក្រាបថ្វាយបង្គំព្រះគ្រូចៅអធិការវត្តឃ្លាំងមឿង និងពិនិត្យក្នុងការរៀចំសង្ក្រាន្តឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ដើម្បីទទួលទេវតាឆ្នាំថ្មី ព្រះនាងមហោទរាទេវី បុត្រីទី៧ កបិលមហាព្រហ្ម ក្នុងឆ្នាំរោង ឆស័កពុទ្ធសករាជ២៥៦៨ គ.ស.២០២៤ ដើម្បីផ្សារភ្ជាប់ប្រពៃណី វប្បធម៌ដូនតា និងលេងល្បែងប្រជាប្រិយ មានបោះអង្គញ់ ទាញព្រ័ត្រ លាក់កន្សែង ជាដើម។
ជាមួយគ្នានោះដែរ ដើម្បីបង្កលក្ខណៈងាយស្រួល ភាពសប្បាយរីករាយ របស់បងប្អូន ពូមីង យាយតា ជាបរិស័ទ កម្សាន្តជួបជុំគ្នា ក្នុងវត្តអារាម ឱកាសឆ្នាំថ្មី។
នារសៀលថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២៤ ខាងមុខត្រូវថ្ងៃចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ដោយមានវត្តមានដ៏ឧត្តុង្គឧត្តមរបស់ឯកឧត្តមទេសរដ្ឋមន្ត្រី និងលោកជំទាវ ព្រមទាំងឯកឧត្តម លោកជំទាវ ប្រធាន អនុប្រធាន អាជ្ញាធរមូលដ្ឋាន ប្រារព្ធពិធីសូត្រមន្ត ចំរើនសិរីមង្គល សួស្តីសង្ក្រាន្ត ឆ្នាំថ្មី ដើម្បីសូមសិរីសួស្តី សុភមង្គល វិបុលសុខគ្រប់ប្រការ ដល់ព្រះថេរៈទាំងឡាយគ្រប់ព្រះអង្គ សម្តេច ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា ឧកញ៉ា អស់លោកលោកស្រី បងប្អូន ពូមីង លោកតាលោកយាយ ជាពុទ្ធសាសនិក គ្រប់ៗព្រះអង្គ និងគ្រប់ៗរូប។
ទន្ទឹមនឹងនោះដែរ ឯកឧត្តមទេសរដ្ឋមន្ត្រី និងប្រតិភូអមដំណើរ ព្រមទាំងលោក ភួន ឈៀង មេឃុំពត់សរ បន្តដំណើរចូលថ្វាយបង្គំព្រះគ្រូចៅអធិការវត្តចំបក់បិទមាស និងពិនិត្យសមិទ្ធិផល នានា កំពុងនឹងស្ថាបនា ដូចជាព្រះចេតិយ ព្រះនាម អនុថិតប្បតិដ្ឋា សិរីតក្ខិតា មហាប្រាសាទ ស្ថិតនៅក្នុងវត្តចំបក់បិទមាស ឃុំពត់សរ ស្រុកបាទី។
តាមសង្ឃដិកា ព្រះគ្រូចៅអធិការព្រះនាម វណ្ណៈ សុធីរ: ព្រះចេតិយនេះ សាងសង់ ក្នុងគោលបំណងដើម្បីតម្កល់ព្រះអដ្ឋិធាតុ ព្រះគ្រូចៅអធិការ គ្រប់ជំនាន់ និងជាសារមន្ទីរ ដោយចំណាយនូវបច្ច័យ ចំនួន ៣៨,០០០ដុល្លារ តាមគម្រោងសាងសង់ នឹងជាស្ថាពរ មានកំពស់២២ម៉ែត្រ បណ្តាយ២០ម៉ែត្រ និងទទឹង២០ម៉ែត្រ អមដោយក្បាច់ចម្លាក់ដ៏រស់រវើក។ បច្ចុប្បន្នព្រះចេតិយ បាននឹងកំពុងស្ថាបនា បានប្រមាណ៩០% បានចំណាយបច្ច័យ អស់ចំនួន៣២៨០០០ដុល្លារ។
ឯកឧត្តមទេសរដ្ឋមន្ត្រី ព្រមទាំងឯកឧត្តម ជាសហការី បានយល់ព្រមទៅជាមួយការបិណ្ឌបច្ច័យរបស់ព្រះគ្រូចៅអធិការ បង្ហើយខ្លោងទ្វារ ចំនួន៣៥០០ដុល្លារ និងគំរូ ២ផ្ទាំង អស់បច្ច័យ១០៦០ដុល្លាសរុបច្ច័យ៤៥៦០ដុល្លារ។
សូមអនុមោទនាបុណ្យ ទទួលបានស្មើៗគ្នា៕

