នាព្រឹកថ្ងៃអង្គារ ១៥ កើត ខែចេត្រ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី ២៣ ខែមេសា ឆ្នាំ២០២៤ លោកឧត្តមសេនីយ៍ទោ ឈាង ផាន់ណារ៉ា ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តតាកែវ និងជាប្រធានគណៈកម្មាធិការមូលដ្ឋានសមាគមមិត្តនគរបាលខេត្តតាកែវ “អញ្ជើញជួបសំណេះសំណាលសួរសុខទុក្ខជាមួយគ្រួសារសព និងប្រគល់ថវិកាសមាគមមិត្តនគរបាលជាតិចំនួន ០៦គ្រួសារស្មើនឹងទឹកប្រាក់ចំនួន ២០,០០០,០០០៛(ម្ភៃលានរៀល)” ដោយមានការចូលរួមពីលោកឧត្តមសេនីយ៍ លោកវរសេនីយ៍ ស្នងការរង លោកនាយ នាយរងការិយាល័យជំនាញពាក់ព័ន្ធ និងក្រុមការងាររបស់ស្នងការដ្ឋាននគរបាលខេត្តតាកែវ ថវិកាដែលត្រូវប្រគល់ជូនគ្រួសារសពមានឈ្មោះដូចខាងក្រោម៖
គ្រួសារទី១- ទទួលបានថវិកាចំនួន ៦,០០០,០០០៛ (ប្រាំមួយលានរៀល) ជូនដល់លោកស្រី ជុំ នឿន ត្រូវជាម្តាយបង្កើតសព លោកព្រិន្ទបាលឯក នី រតនា នាយរងផ្នែក អធិការដ្ឋាននគរបាលស្រុកព្រៃកប្បាស នៃស្នងការដ្ឋាននគរបាលខេត្តតាកែវ មរណៈភាពកាលពីថ្ងៃទី ១៥ ខែធ្នូ ឆ្នាំ២០២៣ ដោយគ្រោះថ្នាក់(ចរាចរណ៍) ស្ថិតនៅភូមិត្រពាំងអង្គឃុំកំពែង ស្រុកព្រៃកប្បាស ខេត្តតាកែវ។
គ្រួសារទី២- ទទួលបានថវិកាចំនួន ៦,០០០,០០០៛ (ប្រាំមួយលានរៀល) ជូនដល់លោកស្រី ជ័យ ស៊ីចាន់ ត្រូវជាភរិយាសពលោក ឆោម សុំ មន្រ្តីនគរបាលជាតិចូលនិវត្ត
ន៍ មរណៈភាពកាលពីថ្ងៃទី០៣ ខែតុលា ឆ្នាំ២០២៣ ដោយជំងឺ(ថ្លើមធ្ងន់ធ្ងរ) ស្ថិតនៅភូមិត្រពាំងយោង ឃុំពារាម ស្រុកព្រៃកប្បាស ខេត្តតាកែវ។
គ្រួសារទី៣- ទទួលបានថវិកាចំនួន ២,០០០,០០០៛(ពីលានរៀល) ជូនដល់លោកឧត្តមសេនីយ៍ត្រី អ៊ុន សារិន អតីតមន្រ្តីនគរបាលជាតិចូលនិវត្តន៍ ត្រូវជាស្វាមី សពលោកស្រី វង្ស សូផាត មរណៈភាពកាលពីថ្ងៃទី ២៥ ខែតុលា ឆ្នាំ២០២៣ ដោយជំងឺ(មហារីកក្រលៀន) ស្ថិតនៅភូមិមួយ សង្កាត់រកាក្នុង ក្រុងដូនកែវ ខេត្តតាកែវ។
គ្រួសារទី៤- ទទួលបានថវិកាចំនួន ២,០០០,០០០៛(ពីលានរៀល) ជូនដល់លោក អ៊ូច ពិសិដ្ឋ មន្រ្តីនគរបាលជាតិចូលនិវត្តន៍ ត្រូវជាស្វាមី សពលោកស្រី សេង នី មរណៈភាពកាលពីថ្ងៃទី ០២ ខែវិច្ឆិកា ឆ្នាំ២០២៣ ដោយជំងឺ(លើសសំពោធឈាម) ស្ថិតនៅភូមិពោធិ៍ខ្វិត ឃុំព្រះបាទជាន់ជុំ ស្រុកគិរីវង់ខេត្តតាកែវ។
គ្រួសារទី៥- ទទួលបានថវិកាចំនួន ២,០០០,០០០៛(ពីលានរៀល) ជូនដល់លោក ជុំ សុវណ្ណ មន្រ្តីនគរបាលជាតិចូលនិវត្តន៍ ត្រូវជាស្វាមី សពលោកស្រី ជា ជ្រន មរណៈកាលពីថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២៣ ដោយជំងឺ(ទឹកនោមផ្អែម) ស្ថិតនៅភូមិក្រាំតាពូង សង្កាត់បារាយណ៍ ក្រុងដូនកែវ ខេត្តតាកាវ។
គ្រួសារទី៦- ទទួលបានថវិកាចំនួន ២,០០០,០០០៛(ពីលានរៀល) ជូនដល់លោកអនុសេនីយ៍ឯក តុប បូនិច្ច នាយរងប៉ុស្តិ៍នគរបាលរដ្ឋបាលបឹងត្រាញ់ខាងត្បូង នៃអធិការដ្ឋាននគរបាលស្រុក សំរោង ខេត្តតាកែវ ត្រូវជាស្វាមីសពលោកស្រី ពិ តាំងអូន មរណៈភាពកាលពីថ្ងៃទី ០៥ ខែមករា ឆ្នាំ២០២៤ ដោយជំងឺ(មហារីកថ្លើម) ស្ថិតនៅភូមិកំពង់ជ្រៃ ឃុំស្មោង ស្រុកទ្រាំង ខេត្តតាកែវ។
ថ្លែងក្នុងឱកាសជួបសំណេះសំណាលនោះលោកឧត្តមសេនីយ៍ទោ ស្នងការ បានសំដែងនូវមនោសញ្ជេតនា ការអាឡោះអាល័យ សោកស្តាយជាពន់ពេក ចំពោះការបាត់បង់ស្វាមី ភរិយា ឪពុក ម្តាយ ដ៏ល្អដែលបានបម្រើប្រទេសជាតិ មាតុភូមិកន្លងមកមានស្នាដៃ និងបានពាំនាំនូវប្រសាសន៍ផ្ដាំផ្ញើចូលរួមរំលែកទុក្ខ ពីសំណាក់ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងជាប្រធានកិត្តិយសសមាគមមិត្តនគរបាលជាតិកម្ពុជា ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងជាប្រធានគណៈកម្មាធិការកណ្ដាលសមាគមមិត្តនគរបាលជាតិកម្ពុជាផងដែរ៕

