ភ្នំពេញ៖ទស្សនកិច្ចផ្លូវការរបស់គណៈប្រតិ ភូដឹកនាំដោយលោក ហ្គោរ៉ាន អាលេក ស៊ីក រដ្ឋលេខាធិការក្រសួងការ បរទេសស៊ែប៊ីនិងជាប្រេសិត ពិសេសរបស់លោក ស្រី អាណា ប៊ើនណាប៊ិក (Ana Brna bic) ប្រធានរដ្ឋសភាស៊ែប៊ី នៅពេលនេះនឹងរួមចំណែកដល់ការពង្រឹងពង្រីក ថែម ទៀតនូវទំនាក់ទំនង ចំណងមិត្តភាពរវាងប្រទេសយើងទាំងពីរ ក៏ដូចជារដ្ឋសភាទាំង ពីរកម្ពុជា-ស៊ែប៊ី។
នេះជាប្រសាសន៍លោកកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប អនុប្រធានទី១តំណាង សម្តេចមហារដ្ឋសភាធិការធិបតីឃួន សុដារី ប្រធានរដ្ឋសភាកម្ពុជាក្នុង ជំនួបសម្តែងការគួរសមជាមួយគណៈប្រតិ ភូប្រទេសស៊ែប៊ី ដឹកនាំដោយ លោកហ្គោរ៉ាន អាលេកស៊ីក (Goran Aleksic) រដ្ឋលេខាធិការក្រសួងការបរទេសស៊ែប៊ី និងជាប្រេសិតពិសេសរបស់លោកជំទាវ អាណា ប៊ើនណាប៊ិក (Ana Brnabic) ប្រធានរដ្ឋសភាស៊ែប៊ី នារសៀលថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៤ ។
លោកកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប អនុ ប្រធានទី១រដ្ឋសភាបានបញ្ជាក់ទៀតថា៖សភាកម្ពុជាបាន និងកំពុងបន្តពង្រឹង និងពង្រីកទំនាក់ទំនងការទូតសភា តាម រយៈសកម្មភាពចូលរួម និងទទួលរៀបចំធ្វើជាម្ចាស់ផ្ទះ នៃវេទិកាសភាអន្តរជាតិនានា សំដៅរួមចំណែកលើកកំពស់ ថែរក្សាសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍនៅក្នុងតំបន់ និងសកលលោក។
ក្នុងតួនាទីដ៏សំខាន់នេះ រដ្ឋសភាកម្ពុជាជាអ្នកផ្ដួចផ្ដើមគំនិតធ្វើសេចក្តីសម្រេចចិត្ត ផ្ដល់យោបល់ ឬអនុសាសន៍ និងសំដែងមតិ សំដៅធ្វើឱ្យប្រសើរឡើងនូវស្ថានភាពតំបន់ និងធ្វើការតាមដានលើការអនុវត្ដកម្មវិធី នយោបាយ បទដ្ឋានគតិយុត្ដិលើកអនុសាសន៍ ចូលរួមផ្សព្វផ្សាយអប់រំបណ្ដុះបណ្ដាល ដើម្បីលើកស្ទួយសង្គម និងតំបន់ និងសហការជាមួយអង្គការ ជាតិ អន្ដរជាតិ សង្គមស៊ីវីលវិស័យឯកជន និងដៃគូរអភិវឌ្ឍន៍នានា ព្រមទាំងពង្រឹងចំណងមិត្ដភាព សហប្រតិបត្ដិការនៅ ក្នុងតំបន់ និងអន្ដរជាតិ ជាពិសេសជាមួយសមាជិកសភា នៃប្រទេសជាមិត្ដ នានា។
រដ្ឋសភានីតិកាលទី៧ (២០២៣ ដល់ ២០២៨) កើតចេញពីការបោះឆ្នោតសកល នាថ្ងៃទី២ ខែកក្កដា ឆ្នាំ២០២៣ កន្លងទៅនេះ ដែលមានអ្នកបោះឆ្នោតសរុបប្រមាណ៨៤%នៅទូទាំងប្រទេស ចូលរួមប្រកបដោយបរិយាកាសស្ងប់ស្ងាត់ មានសន្តិសុខ សុវត្ថិភាពមានសណ្តាប់ធ្នាប់ សាធារណៈ គ្មានអំពើហិង្សា និងគ្មានការគំរាមកំហែង។
ជាលទ្ធផលផ្លូវការក្នុងចំណោមគណបក្សទាំង១៨ ដែលចូលរួមក្នុងការបោះឆ្នោតមាន តែ២ គណបក្សនយោបាយដែលទទួលបានសំលេងគាំទ្រពីប្រជាជន គឺគណបក្សប្រជាជនកម្ពុជា ទទួលបាន
អាសនៈ១២០ និងគណបក្សហ៊្វុនស៊ិនប៉ិច ទទួលបាន៥អាសនៈសរុប១២៥ អាសនៈ។
ប្រធានរដ្ឋសភា គឺសម្ដេចមហារដ្ឋសភា
ធិការធិបតី ឃួន សុដារី ជាស្ត្រីទី១ក្នុងប្រវត្តិសាស្ត្រ ដែលឡើងកាន់តំណែង កំពូលរបស់ប្រទេស។
លោកអនុប្រធានទី១រដ្ឋសភា បានបញ្ជាក់ទៀតថា៖រដ្ឋសភាកម្ពុជា បានបង្កើតក្រុមមិត្តភាពសភាកម្ពុជា-ស៊ៃប៊ី តាំងពីនីតិ កាលទី៦ រហូតដល់បច្ចុប្បន្ន។ ក្រុមមិត្តភាពរដ្ឋសភាកម្ពុជា-ស៊ែប៊ី ក្នុងនីតិ កាលទី៧នេះ ដឹកនាំដោយ លោកខៀវ កាញារីទ្ធ ជាប្រធាន។
ជានិច្ចកាល រដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា ត្រៀមខ្លួនជាស្រេចក្នុងការធ្វើការ យ៉ាងជិតស្និទ្ឋជាមួយសភាស៊ែប៊ី និងជំរុញមិត្តភាពនិងសហប្រតិបត្តិការរបស់យើងឱ្យកាន់តែរឹងមាំបន្ថែមទៀតនៅពេលអនាគត៕

