ឯកឧត្តម អ៊ូច ភា នាំយកអំណោយ សម្ដេចកិត្តិព្រឹទ្ធបណ្ដិត ប៊ុន រ៉ានី ហ៊ុន សែន មកចែកជូនបងប្អូនប្រជាពលរដ្ឋ រងគ្រោះដោយសារខ្យល់កន្រ្តាក់ចំនួនជាង ៦០ខ្នងផ្ទះ នៅស្រុកសំរោង និងស្រុកបាទី..

នៅព្រឹកថ្ងៃអង្គារ ១៤ រោច ខែចេត្រ ឆ្នាំរោងឆស័ក ពុទ្ធសករាជ ២៥៦៧ត្រូវនឹងថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២៤នេះឯកឧត្តម អ៊ូច ភា អភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តតាកែវ បាននាំយកអំណោយ សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា មកចែកជូនបងប្អូនប្រជាពលរដ្ឋ ចំនួន ៦៧ខ្នងផ្ទះ នៅក្នុងស្រុកសំរោង និងស្រុកបាទី ខេត្តតាកែវ ។

អញ្ជើញចូលរួមនាឱកាសនោះដែរមាន ឯកឧត្តម សារុន រ៉ាឌី រដ្ឋលេខាធិការក្រសួងប្រៃសនីយ៍ និងទូរគមនាគមន៍ តំណាង ឯកឧត្តម បណ្ឌិត រដ្ឋមន្រ្តី ព្រមទាំង ឯកឧត្តម លោកជំទាវ ប្រធាន អនុប្រធានក្រុមការងារលោកអភិបាលស្រុកសំរោង និងស្រុកបាទី។

អំណោយយកចែកជូននាឱកាសនោះដែររួមមាន៖ ឃីត ១កញ្ចប់ កន្ទេល១ តង់១ អង្ករ ២៥គីឡូ ព្រមថវិកា ឯកឧត្តម បណ្ឌិត ជា វ៉ាន់ដេត រដ្ឋមន្រ្តីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ផ្ដល់ជូន គ្រួសាររលំទាំងស្រុង ៤០ម៉ឺនរៀល ខូចខាតមធ្យម ២០ម៉ឺនរៀល និងខូចខាតស្រាល ១០ម៉ឺនរៀល ។ បន្ថែមពីដែរ ឯកឧត្តម ប្រធានក្រុមការងារ ស្រុកសំរោង និងស្រុកបាទី ចូលរួម គ្រួសាររលំទាំងស្រុង ២០ម៉ឺនរៀល ខូចខាតមធ្យម ១០ម៉ឺនរៀល និងខូចខាតស្រាល ៥ម៉ឺនរៀលផងដែរ ៕FB_IMG_1715088633836 FB_IMG_1715088671263 FB_IMG_1715088702549 FB_IMG_1715088650415 FB_IMG_1715088659866

You might like