លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ អញ្ជើញចុះពិនិត្យវឌ្ឍនភាពការងារ និងរបៀបរៀបរយអគារ នឹងទីបញ្ជាការដ្ឋាននគរបាលការពារព្រំដែនគោក ៨០៧ និងប៉ុស្តិ៍នគរបាលនគរបាលរដ្ឋបាលនៃអធិការដ្ឋាននគរបាលស្រុកអូរជ្រៅ

បន្ទាយមានជ័យ: នៅថ្ងៃទី ២៤ ខែ ឧសភា ឆ្នាំ២០២៤ លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ បានអញ្ជើញចុះត្រួតពិនិត្យវឌ្ឍនភាព ការដឹកនាំ ការបំពេញការងារប្រចាំថ្ងៃរបស់នគរបាល និងសំណង់អាគារផ្សេងៗ នៅទីបញ្ជាការដ្ឋាននគរបាលការពារព្រំដែនគោក ៨០៧ និងប៉ុស្តិ៍នគរបាលនគរបាលរដ្ឋបាលនៃអធិការដ្ឋាននគរបាលស្រុកអូរជ្រៅ ។

លោកឧត្តមសេនីយ៍ទោស្នងការ បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះថ្នាក់ដឹកនាំ និងមន្ត្រី នៅទីបញ្ជាការវរសេនាតូចនគរបាលការពារព្រំដែនគោកលេខ៨០៧ និងប៉ុស្តិ៍នគរបាលនគរបាលរដ្ឋបាលនៃអធិការដ្ឋាននគរបាលស្រុកអូរជ្រៅ ដែលបានយកចិត្តទុកដាក់បំពេញការងារ យាមល្បាត ការពារ ទប់ស្កាត់ បង្ការ បង្ក្រាប រាល់បទល្មើសដែលកើតឡើងក្នុងភូមិសាស្ត្ររបស់ខ្លួនគ្រប់គ្រង ។

ក្នុងឱកាសនោះ លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ បានជម្រុញដល់លោកវរសេនីយ៍ឯក ឡុង សំណាង មេបញ្ជាការនគរបាលការពារព្រំដែនគោកលេខ ៨០៧និងប៉ុស្តិ៍នគរបាលនគរបាលរដ្ឋបាលនៃអធិការដ្ឋាននគរបាលស្រុកអូរជ្រៅ ត្រូវរៀបចំទីធ្លា អគារ ស្លាកសម្គាល់ផ្នែកនីមួយៗ ឃ្លាំងទុកដាក់សម្ភារ: រៀបចំចំណត រថយន្ត ម៉ូតូ ធ្វើរបបង បានត្រឹមត្រូវនិងមានរបៀបរៀបរយ ។ ត្រូវពង្រឹងបន្ថែមទៀតក្នុងការរក្សាការពារ តាមគោលដៅរបស់ខ្លួន ជាពិសេស យាមល្បាត ទប់ស្តាត់រាល់បទល្មើសដែលកើតមានឡើងផ្សេងៗតាមបន្ទាត់ព្រំដែន ៕FB_IMG_1716592123863 FB_IMG_1716592238230 FB_IMG_1716592181610 FB_IMG_1716592143610 FB_IMG_1716592130158 FB_IMG_1716592127594 FB_IMG_1716592062641 FB_IMG_1716592021664 FB_IMG_1716592059886 FB_IMG_1716592032829

You might like