សមត្ថកិច្ចនគរបាលស្រុកចន្ទ្រា បង្ក្រាបក្រុមក្មេងទំនើង០៣នាក់បញ្ជូនទៅសាលាដំបូងខេត្តចាត់ការតាមនីតិវិធីច្បាប់

ស្វាយរៀង÷ ដោយអនុវត្តតាមបទបញ្ជា
ដ៏ម៉ឺងម៉ាត់របស់លោកឧត្តមសេនីយ៍ទោ ពេជ្រ វីរៈស្នងការនគរបាលខេត្តស្វាយរៀង ក្នុងការងារបង្ការ និងបង្ក្រាបក្មេងទំនើង កាលពីថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៤ ក្រោយពីបានទទួលព័ត៌មានថាមានក្រុមក្មេងទំនើង ០៥នាក់ ប្រុស កំពុងធ្វើសកម្មភាពដេញវាយ និងកាប់ នៅចំណុចភូមិកោះក្បានខាងជើង ឃុំសំរោង ស្រុកចន្ទ្រា រួចមក កម្លាំងអធិការដ្ឋាននគរបាលស្រុកចន្ទ្រា សហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលសំរោង បានបង្ក្រាប និងបានឃាត់ខ្លួនក្រុមក្មេងទំនើងចំនួន ០៣នាក់ ប្រុស ក្រោយពីសកម្មភាពវាយ និងកាប់លើជនរងគ្រោះ ០២នាក់ ប្រុស បណ្តាលអោយរបួសធ្ងន់ ស្រាល ០២នាក់ ព្រមទាំងបានដកហូត ម៉ូតូ ០១គ្រឿង និងវត្ថុមួយចំនួន។

នៅចំពោះមុខសមត្ថកិច្ចកិច្ច ក្រុមក្មេងទំនើងទាំង៣នាក់ បានឆ្លើយសារភាពថា ខ្លួនពិតជាបានដេញវាយ និងកាប់លើជនរងគ្រោះពិតប្រាកដមែន។

បច្ចុប្បន្ន ក្រុមក្មេងទំនើងទាំង ០៣នាក់ ត្រូវបានសមត្ថកិច្ចជំនាញកសាងសំណុំរឿងចាត់ការតាមនីតិវិធីច្បាប់ និងកំពុងស្រាវជ្រាវរកបក្សពួកបន្ថែមទៀត ដើម្បីយកមកចាត់ការតាមនីតិវិធីច្បាប់។IMG_20240525_142722

You might like