ឯកឧត្តម ឧត្តមសេនីយ៍ឯក តាន់ សំណាង អគ្គស្នងការរងនគរបាលជាតិ អញ្ជើញជាអធិបតីក្នុងពិធីបើកវគ្គបំប៉នជំនាញការងារថ្នាក់ដឹកនាំដល់ស្នងការរង ចំនួន៤ខេត្ត

នៅព្រឹកថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២៤នេះ នៅស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ បានប្រារព្ធពិធីបើកវគ្គបំប៉នជំនាញការងារថ្នាក់ដឹកនាំដល់ស្នងការរង នៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ ខេត្តបាត់ដំបង ខេត្តពោធិ៍សាត់ និងប៉ៃលិន។

ពិធីនេះត្រូវបានប្រារព្ធធ្វើឡើងក្រោមអធិបតីភាព ឯកឧត្តម ឧត្តមសេនីយ៍ឯក តាន់ សំណាង អគ្គស្នងការរង ទទួលធនធានមនុស្ស តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ, លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ និងប្រតិភូអមដំណើរ, មានការរចូលរួមពី លោក លោកស្រី ឧត្តមសេនីយ៍ វរសេនីយ៍ ស្នងការរង ដែលជាសិក្ខាកាមមកពីខេត្តចំនួន៤ខាងលើ ចំនួន១០២នាក់។

វគ្គបណ្តុះបណ្តាលនេះមានរយះពេល៥ថ្ងៃ ចាប់ពីថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២៤ ដល់ថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៤ ។ វគ្គនេះសិក្សាលើមេរៀនចំនួន៤ គឺ ១- តួនាទី ភារកិច្ចរបស់ផែនសណ្តាប់ធ្នាប់សាធារណះ ២- តួនាទី ភារកិច្ចរបស់ផែនកណ្តាលនគរបាលយុត្តិធម៌ និង ក្បួននីតិវិធីប្រតិបត្តិការរបស់នគរបាលយុត្តិធម៌ ៣- តួនាទី ភារកិច្ចរបស់ផែនកណ្តាលសន្តិសុខ និង ៤- តួនាទី ភារកិច្ចរបស់ផែនកណ្តាលនគរបាលការពារព្រំដែន៕FB_IMG_1719102827300 FB_IMG_1719102603664 FB_IMG_1719102811932 FB_IMG_1719102608287 FB_IMG_1719102605997 FB_IMG_1719102723264 FB_IMG_1719102726092 FB_IMG_1719102748251 FB_IMG_1719102704891 FB_IMG_1719102708568 FB_IMG_1719102701128

You might like