រដ្ឋបាលខណ្ឌ៧មករាបើកកិច្ចប្រជុំសាមញ្ញលើក១ របស់ក្រុមប្រឹក្សាខណ្ឌ៧មករា អាណត្តិទី៤..

នៅព្រឹកថ្ងៃអង្គារ ៤រោច ខែជេស្ឋ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៤ រដ្ឋបាលខណ្ឌ
៧មករា បានបេីកកិច្ចប្រជុំសាមញ្ញលើកទី១ របស់ក្រុមប្រឹក្សាខណ្ឌ៧មករា អាណត្តិទី៤ ក្រោមអធិបតីភាព​ លោក សោម សុវណ្ណ ប្រធានក្រុមប្រឹក្សាខណ្ឌ៧មករា និងលោក ថេង សុថុល ភិបាលខណ្ឌ៧មករា។

កិច្ចប្រជុំនេះមានការអញ្ជើញចូលរួមពី លោក-លោកស្រី សមាជិកក្រុមប្រឹក្សាខណ្ឌ, គណៈអភិបាលខណ្ឌ, គណៈនាយករដ្ឋបាលខណ្ឌ, លោក អធិការនគរបាលខណ្ឌ, លោក មេបញ្ជាការកងរាជអាវុធហត្ថខណ្ឌ, លោក-លោកស្រី ប្រធានការិយាល័យទាំង១១, លោក-លោកស្រី ចៅសង្កាត់ទាំង៨, លោក-លោកស្រី ប្រធានផ្សារ និងតំណាងក្រុមហ៊ុនមីសូដាប្រចាំខណ្ឌ។
+ក្នុងរបៀបវារៈ​ ៖
១-ផ្សព្វផ្សាយសេចក្តីណែនាំលេខ០២៤ សណន របស់ក្រសួងមហាផ្ទៃ ស្តីពីការរៀបចំបទបញ្ជាផ្ទៃក្នុង របស់ក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ និងគំរូបទបញ្ជាផ្ទៃក្នុងរបស់ក្រុមប្រឹក្សា។
២-ផ្តួចផ្តើមសេចក្តីព្រាងប្រតិទិន នៃកិច្ចប្រជុំសាមញ្ញរបស់ក្រុមប្រឹក្សាខណ្ឌ៧មករា អាណត្តិទី៤ សម្រាប់រយៈពេលដប់ពីរខែ (១២ខែ) (ឆ្នាំ២០២៤-២០២៥) ចាប់ពីកិច្ចប្រជុំសាមញ្ញលើកទី២។
៣-របាយការណ៍លទ្ធផលស្តីពីការអនុវត្តការងាររបស់គណៈអភិបាល នៃរដ្ឋបាលខណ្ឌ៧មករា ក្នុង អាណត្តិទី៣ របស់ក្រុមប្រឹក្សាខណ្ឌ៧មករា និងការងារសេសសល់ ទិសដៅការងាររយៈពេល០៣ ខែ ដែលបានអនុម័តដោយក្រុមប្រឹក្សាខណ្ឌ៧មករា អាណត្តិទី៣ និងត្រូវអនុវត្តបន្ត ។
៤-ការងារផ្សេងៗFB_IMG_1719295010264 FB_IMG_1719295012904 FB_IMG_1719295016735 FB_IMG_1719295070533 FB_IMG_1719295072883 FB_IMG_1719295050505

You might like