កិច្ចប្រជុំបូកសរុបលទ្ធផលការងារបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាខេត្ត ក្រុម ប្រឹក្សាក្រុង ក្រុមប្រឹក្សាស្រុក អាណត្តិទី៤

បន្ទាយមានជ័យ៖ព្រឹកថ្ងៃសៅរ៍ ទី២៩ ខែមិថុនា ឆ្នាំ២០២៤ ឯកឧត្ដម កែ គឹមយ៉ាន តំណាងរាស្រ្តមណ្ឌលខេត្តបន្ទាយមានជ័យ​ និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តបន្ទាយមានជ័យ បានអញ្ជើញជាអធិបតី នៅក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាខេត្ត ក្រុម ប្រឹក្សាក្រុង ក្រុមប្រឹក្សាស្រុក អាណត្តិទី៤ ឆ្នាំ២០២៤។

ឯកឧត្តម កែ គឹមយ៉ាន បានពាំនាំមកជាមួយនូវបណ្តាំផ្ញើសួរសុខទុក្ខ និងសេចក្តីនឹករលឹកដ៏ជ្រាលជ្រៅបំផុត និងពរជ័យមហាប្រសើរអំពី សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា សម្ដេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានកិត្តិយសគណបក្ស និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អនុប្រធានគណបក្ស និងជានាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ជូនចំពោះ ឯកឧត្ដម លោកជំទាវ លោក លោកស្រី ជាសមាជិក សមាជិកា គណបក្ស និងជនរួមជាតិទាំងអស់នៅក្នុងខេត្តបន្ទាយមានជ័យ សូមប្រកបតែនឹងពរទាំង៤ប្រការ គឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ។

ឯកឧត្តម កែ គឹមយ៉ាន បានលើកឡើងថាក្នុងរយៈពេល៧អាណត្តិ នៃរាជរដ្ឋាភិបាល ដែលដឹកនាំដោយគណបក្សប្រជាជនកម្ពុជា បានខិតខំយកអស់កម្លាំងកាយចិត្តដោយមិននឿយហត់ កសាងនិងអភិវឌ្ឍប្រទេសតាមកម្មវិធីនយោបាយជាតិដែលបានដាក់ចេ និងបានឆ្លើយតបតាមសភាពការណ៍ជាក់ស្ដែងរបស់ជាតិ និងអន្តរជាតិ ធ្វើប្រជាជាតិយើងទទួលបាននូវសុខសន្តិភាព ស្ថិរភាពនយោបាយ និងការអភិវឌ្ឍស្របតាមវិស័យអាទិភាពទាំង៥ “ធនធានមនុស្ស ផ្លូវ ភ្លើង ទឹក និងបច្ចេកវិទ្យា”។

ជាចុងបញ្ចប់ ឯកឧត្តម​ កែ គឹមយ៉ាន បានអំពាវនាវដល់ សមាជិក សមាជិកា និងក្រុមប្រឹក្សាខេត្ត ក្រង ស្រុក និងអង្គភាពពាក់ព័ន្ធទាំងអស់បន្តរួមគ្នា ការពារសន្តិភាព និងចូលរួមអនុវត្តកម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាល ដើម្បីបន្តអភិវឌ្ឍមូលដ្ឋានខេត្តបន្ទាយមានជ័យ។FB_IMG_1719640052304 FB_IMG_1719640031373 FB_IMG_1719640021080 FB_IMG_1719640023155 FB_IMG_1719640040980

You might like