ក្រុងដូនកែវ ÷ នាព្រឹកថ្ងៃសៅរ៍ ទី១៣ ខែកក្កដា ឆ្នាំ២០២៤ ឯកឧត្តម វ៉ី សំណាង អភិបាល នៃគណៈអភិបាលខេត្តតាកែវ បានអញ្ជើញជួបសំណេះសំណាល និងចែកធុងចម្រុះទឹកស្អាត ដល់បងប្អូនប្រកបរបបររត់ម៉ូតូឌុប ម៉ូតូកង់បី និងរ៉ឺម៉កទូទាំងក្រុងដូនកែវ ចំនួន ២៤៤នាក់ ដែលបានប្រារព្ធធ្វើឡើងនៅបរិវេនសាលាក្រុងដូនកែវ ។
ពិធីនេះក៏មានការអញ្ជើញចូលរួមដោយ លោកអភិបាលរងខេត្ត លោក លោកស្រី ប្រធានមន្ទីរអង្គភាពជុំវិញខេត្ត លោកឧត្តមសេនីយ៍ត្រី សេង មហា មេបញ្ជាការកងរាជអាវុធហត្ថខេត្ត លោកឧត្តមសេនីយ៍ត្រី នាង សុភារ៉ា មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងខេត្ត លោកឧត្តមសេនីយ៍ត្រី សៅ សារុន ស្នងការរងនគរបាលខេត្ត លោក កង អាណាន់ អភិបាលក្រុងដូនកែវ និង លោក លោកស្រី អភិបាលរងក្រុង មន្រ្តីរាជការចំណុះរដ្ឋបាលក្រុង និងបងប្អូនប្រជាពលរដ្ឋចូលរួមផងដែរ ៕

