លោក សិទ្ធិ ឡោះ សមាជិកអចិន្ត្រៃយ៍គណៈកម្មាធិការបក្សខេត្ត និងជាប្រធានគណៈកម្មការ ខ.២៧បានអញ្ជើញដឹកនាំកិច្ចប្រជុំពង្រឹងការងារចុះមូលដ្ឋាន និងដាក់ទិសដៅអនុវត្តបន្ត

បន្ទាយមានជ័យ: នៅរសៀលថ្ងៃសៅរ៍ ៧ រោច ខែអាសាឍ ឆ្នាំរោង ឆស័ ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៤ គណ:កម្មាធិការគណបក្សមូលដ្ឋាន ខ២៧ សាខាខេត្តបន្ទាយមានជ័យ បានបើកកិច្ចប្រជុំពង្រឹងការងារចុះមូលដ្ឋាន និងដាក់ទិសដៅអនុវត្តបន្តដល់ប្រធាន-អនុប្រធានក្រុមការងារ ខ២៧ ចុះជួយឃុំទាំង៤ ក្នុងស្រុកស្វាយចេក នៅទីស្នាក់ការគណបក្សខ ២៧ ។

ពិធីនេះត្រូវបានប្រារពធ្វើឡើងក្រោមអធិបតីភាព លោក សិទ្ធិ ឡោះ សមាជិកអចិន្ត្រៃយ៍គណៈកម្មាធិការបក្សខេត្ត និងជាប្រធានគណៈកម្មការ ខ ២៧ ចុះជួយស្រុកស្វាយចេក និងមា នការអញ្ជើញចូលរួមពី លោក លោកស្រី ប្រធាន អនុប្រធាន ក្រុមការងារចុះជួយឃុំទាំង៤ ក្នុងស្រុកស្វាយចេក ៕FB_IMG_1722156705426 FB_IMG_1722156697818 FB_IMG_1722156689793 FB_IMG_1722156680876

You might like