អភិបាលខេត្តកំពង់ចាម អញ្ជើញដឹកនាំកិច្ចប្រជុំពិនិត្យសេចក្តីព្រាងផែនការរៀបចំដែនដីខេត្តកំពង់ចាម ដើម្បីសម្រេចដាក់ឱ្យប្រើប្រាស់ជាផ្លូវការនៅថ្នាក់ជាតិ

នាព្រឹកថ្ងៃចន្ទ ៦រោច ខែភទ្របទ ឆ្នាំរោងឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៤ ឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម បានអញ្ជើញដឹកនាំកិច្ចប្រជុំពិនិត្យសេចក្តីព្រាងផែនការរៀបចំដែនដីខេត្តកំពង់ចាម ដើម្បីសម្រេចដាក់ឱ្យប្រើប្រាស់ជាផ្លូវការនៅថ្នាក់ជាតិ ដែលកិច្ចប្រជុំធ្វើឡើងនៅសាលាខេត្តកំពង់ចាម។

ក្នុងកិច្ចប្រជុំនោះដែរ ឯកឧត្តមអភិបាលខេត្ត បានណែនាំដល់រដ្ឋបាលក្រុង ស្រុក និងមន្ទីរ អង្គភាពពាក់ព័ន្ធទាំងអស់ ត្រូវជំរុញមន្ត្រីភូមិបាលឱ្យពន្លឿនការចុះបញ្ជីដីធ្លី ធ្វើយ៉ាងណាត្រូវបន្តការបង្កើនល្បឿននៃការវាស់វែងដីធ្លីជូនប្រជាពលរដ្ឋ ឱ្យបានសម្រេចតាមផែនការ ចំពោះសំណង់គ្មានច្បាប់អនុញ្ញាត គឺត្រូវទប់ស្កាត់ ដោយផ្អាកការសាងសង់ ហើយត្រូវធ្វើការណែនាំឱ្យម្ចាស់សំណង់នោះទៅសុំច្បាប់ ក្រៅពីនោះសំណង់សាងសង់លើចំណីផ្លូវ គឺត្រូវទប់ស្កាត់ឱ្យបានទាន់ពេលវេលា ពោលគឺមិនត្រូវអនុញ្ញាតឱ្យធ្វើការសាងសង់បានឡើយ ព្រោះប៉ះពាល់ដល់សណ្តាប់ធ្នាប់សាធារណៈ ។FB_IMG_1727074408818 FB_IMG_1727074401287 FB_IMG_1727074403583 FB_IMG_1727074388589

You might like