ឯកឧត្តម អ៊ុន ចាន់ដាអភិបាលខេត្តកំពង់ចាមបានដឹកនាំក្រុមការងារខេត្តរួម មន្ត្រីបច្ចេកទេសចុះពិនិត្យច្រាំងទន្លេដែលបានបាក់ស្រុតស្ថិតមុខវត្តមាត់ដប់…

នារសៀលថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២៤ ឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាល ខេត្តកំពង់ចាម បានដឹកនាំ ក្រុមការងារខេត្ត មន្ត្រីបច្ចេកទេស និងអាជ្ញាធរពាក់ព័ន្ធ អញ្ជើញអមដំណើរ ឯកឧត្តមរដ្ឋមន្ត្រី ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម ចុះពិនិត្យស្ថានភាពច្រាំង ដែលបានបាក់ស្រុត ចូលទៅក្នុងទន្លេមេគង្គ ស្ថិតនៅចំណុចភូមិមាន់ដប់លើ (មុខវត្តមាត់ដប់ ) ឃុំមានជ័យ ស្រុកស្រីសន្ធរ ។

យោងតាមការគូសបញ្ជាក់ របស់អាជ្ញាធរមូលដ្ឋាន ឲ្យដឹងថា ច្រាំងទន្លេដែលបានបាក់ស្រុត ខាងលើ មានបណ្ដោយប្រវែងប្រមាណ ៨០ម៉ែត្រ និងបានបាក់ស្រុតចូលក្នុងទន្លេ ទទឹងប្រវែង ១៥ ទៅ ២០ ម៉ែត្រ ។
គូបញ្ជាក់ដែរថា បន្ទាប់ពី ឯកឧត្តមរដ្ឋមន្ត្រី និងឯកឧត្តមអភិបាលខេត្ត បានបន្តចុះពិនិត្យច្រាំងទន្លេ ដែលបានបាក់ស្រុត នាពេលកន្លង ស្ថិតនៅព្រំប្រទល់ ឃុំមានជ័យ ដែលនៅសល់ចម្ងាយពីផ្លូវ 70B ប្រវែង ២ម៉ែត្រ ទៅ ៣ម៉ែត្រ ប៉ុណ្ណោះ។

ស្ថិតក្នុងឱកាសនោះ ឯកឧត្តមរដ្ឋមន្ត្រី បានចាត់ឲ្យមន្ត្រីបច្ចេកទេសក្រសួង សហការជាមួយអាជ្ញាធរខេត្តកំពង់ចាម ដើម្បី សិក្សាលទ្ធភាពក្នុងការស្តារ និងជួសជុលច្រាំងទន្លេឡើងវិញ ផងដែរ ។ ក្នុងដំណើរអញ្ជើញចុះពិនិត្យការងារ ខាងលើ នៅដែរ ក៏មានការនិមន្ត និងចូលរួមពីព្រះចៅអធិការវត្ត គណៈកម្មការវត្ត លោកគ្រូ អ្នកគ្រូ ព្រមទាំង បងប្អូនប្រជាពលរដ្ឋ មួយចំនួនទៀត ផងដែរ ៕IMG_20241020_063745

You might like