ឯកឧត្តមទេសរដ្ឋមន្រ្តី កែវ រ៉េមីអញ្ជើញដឹកនាំក្រុមការងាររាជរដ្ឋាភិបាលចុះជួយស្រុកគាស់ក្រឡ​បាននាំយកចុះចែកសម្ភារ:សិក្សាដល់សិស្សានុសិស្ស ៥០០នាក់ជាលើកទី២..

ខេត្តបាត់ដំបង: ឯកឧត្តម កែវ រ៉េមី ទេស​រដ្ឋមន្ត្រី ប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយស្រុកគាស់ក្រឡ និងឯកឧត្តម ប៊ុន ហុន រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាអនុប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយស្រុកគាស់ក្រឡ បានអញ្ជើញដឹកនាំក្រុមការងាររាជរដ្ឋាភិបាលចុះជួយស្រុកគាស់ក្រឡ ចុះចែកសម្ភារ:សិក្សាជូនដល់សិស្សានុសិស្សចំនួន ៥០០នាក់ មកពីឃុំទាំង៦ទូទាំងស្រុកគាស់ក្រឡ ខេត្តបាត់ដំបង និងឧបត្ថម្ភជាសារុង ក្រមា ឆត្រ័ និងថវិកាចំនួន ៤.០០០.០០០រៀល ជូនដល់គ្រូ ក្រុម ស.ស.យ.ក ក្រុមកាកបាទក្រហម ក្រុមនគរបាល និងកងរាជអាវុធហត្ថ។ ពិធីសំណេះសំណាល និងចែកសម្ភារ:សិក្សានេះត្រូវបានធ្វើឡើងនៅថ្ងៃសៅរ៍២រោច ខែអស្សុជ ឆ្នាំរោង ឆស័ក ព.ស. ២៥៦៨ ត្រូវនឹងថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២៤ នៅសាលាស្រុកគាស់ក្រឡ ខេត្តបាត់ដំបង។
ឯកឧត្តម ទេសរដ្ឋមន្រ្តី បានលើកឡើងថា រាជរដ្ឋាភិបាលកម្ពុជាបានផ្ដល់នូវការយកចិត្តទុកដាក់ក្នុងការការពារ និងលើកកម្ពស់សិទ្ធិ និងសេរីភាពទាំងឡាយរបស់កុមារ ជាពិសេសសិទ្ធិជាមូលដ្ឋានសំខាន់ទាំងបួនដែលកុមារត្រូវតែទទួលបានគឺ សិទ្ធិរស់រានមានជីវិត សិទ្ធិទទួលបានការអប់រំ សិទ្ធិក្នុងការអភិវឌ្ឍ និងសិទ្ធិក្នុងការចូលរួម។ ការលើកកម្ពស់និងការការពារកុមារ គឺជាបញ្ហាអាទិភាពរបស់រាជរដ្ឋាភិបាលកម្ពុជា តាមរយៈការអនុវត្តច្បាប់អន្តរជាតិនានា ជាពិសេសអនុសញ្ញាសិទ្ធិកុមារ និងពិធីសារបន្ថែម ការរៀបចំច្បាប់ គោលនយោបាយ និងវិធានការនានា សំដៅឆ្លើយតបទៅនឹងតម្រូវការរបស់កុមារ និងកិច្ចការពារជាពិសេសសម្រាប់កុមារ ដើម្បីរស់នៅក្នុងសេរីភាព សន្តិភាព និងការអភិវឌ្ឍសិទ្ធិជាមូលដ្ឋានរបស់កុមារ សេរីភាព ក៏ដូចជាសិទ្ធិផ្សេងៗទៀត អាចកើតមានទៅបានគឺដោយសារកត្តាសន្តិភាព ក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាល។
អំណោយទាំងនេះក៏ជាការជួយកាត់បន្ថយចំណាយ របស់មាតា បិតា ក្នុងការទិញសម្ភារសិក្សារបស់ កូនៗ ដែលនឹងត្រូវបើកបវេសនកាលនៅក្នុងខែវិច្ឆិកា ខាងមុខនេះ បានមួយចំនួនផងដែរ។ ឯកឧត្តមបានផ្តាំផ្ញើដល់ក្មួយៗ និងប្អូនៗសិស្សានុសិស្សទាំងអស់ឱ្យខិតខំរៀនសូត្រដើម្បីឱ្យក្លាយជាសិស្សល្អ ពលរដ្ឋល្អ និងចៀសឱ្យផុតពីគ្រឿងញៀន។
ឆ្លៀតក្នុងឱកាសនោះ ឯកឧត្តម កែវ រ៉េមី ក៏បានពាំនាំនូវប្រសាសន៍សាកសួរសុខទុក្ខរបស់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ជូនដល់អាណាព្យាបាល សិស្សានុសិស្ស លោកគ្រូ អ្នកគ្រូ និងមន្ត្រី មូលដ្ឋានស្រុកគាស់ក្រឡនិងបានថ្លែងអំណរគុណដល់ ថ្នាក់ដឹកនាំស្រុកដែលបានយកចិត្តទុកដាក់ដល់សុខទុក្ខប្រជាពលរដ្ឋក្នុងមូលដ្ឋានស្រុកគាស់ក្រឡ។
នៅថ្ងៃដដែលនេះដែរ បន្ទាប់ពីចែកជូនសម្ភារសិក្សារួចមកឯកឧត្តមទេសរដ្ឋមន្រ្តីក៍បាន ដឹកនាំកិច្ចប្រជុំក្រុមការងារដើម្បីរៀបចំក្រុមលេខាធិការដ្ឋានថ្នាក់ស្រុក និងក្រុមបង្គោលថ្នាក់ឃុំដើម្បីរៀបចំរបាយការណ៍ និងរៀបចំវេទិកាសាធារណ:ផងដែរ៕FB_IMG_1729481992083 FB_IMG_1729481994875 FB_IMG_1729482032072 FB_IMG_1729482006616 FB_IMG_1729482009013

You might like