រដ្ឋបាលស្រុកអូររាំងឪគៀងគរប្រជាពលរដ្ឋក្នុងតំបន់ បន្តអនុវត្តយុទ្ឋនាការា“កម្ពុជាស្អាត ខ្មែរធ្វើបាន”
ដោយការយកចិត្តរបស់លោកទេសឆនឃុំដំរិលដឹកនាំក្រុមប្រឹក្សាឃុំ យុវជនគណបក្សឃុំកម្លាំងប៉ុស្ដិ៍នគរបាលរដ្ឋបាលឃុំនិងប្រជាពលរដ្ឋចូលរួមសម្អាតបរិស្ថាននៅតាមដងផ្លូវតាមបណ្ដាភូមិក្នុងឃុំ រួមមានភូមិដំរិលទី១ភូមិដំរិលទី៣ ភូមិដំរិលទី៤ ភូមិយាកជើងនិងភូមិយាកត្បូងឃុំដំរិល ស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំនាព្រឹកថ្ងៃទី២៨ខែតុលា ឆ្នាំ២០២៤។
ការចុះសម្អាតបរិស្ថាននេះគឺក្នុងគោលបំណងដើម្បីបំផុសស្មារតីដល់ប្រជាពលរដ្ឋនិងយុវជនឱ្យចេះស្រឡាញ់ចូលរួមថែរក្សា ការពារបរិស្ថានជាពិសេសចេះទុកដាក់សំរាមឱ្យបានត្រឹមត្រូវនិងចូលរួមអនុវត្តយុទ្ធសាស្ត្រចក្រាវិស័យបរិស្ថាន ដែលដាក់ចេញដោយ ឯកឧត្ដមបណ្ឌិតអ៊ាងសុផល្លែតរដ្ឋមន្ត្រីក្រសួងបរិស្ថាន។
គួររំលឹកផងដែរថាក្រសួងបរិស្ថានបានប្រកាសចាប់ផ្តើមយុទ្ធនាការ «កម្ពុជាស្អាត ខ្មែរធ្វើបាន» ជាផ្លូវការ កាលពីថ្ងៃទី១៥ខែឧសភា ឆ្នាំ២០២៤ កន្លងមកបន្ទាប់ពីការសាកល្បង«យុទ្ធនាការកម្ពុជាស្អាត» នៅឃុំព្រះធាតុ ឃុំមៀន និងឃុំដ៏ទៃទៀត ក្នុងស្រុកអូររាំងឪខេត្តត្បូងឃ្មុំ បានជោគជ័យហើយនោះ។
ឯកឧត្តមបណ្ឌិតអ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថានបានមានប្រសាសន៏ថាយុទ្ធនាការ «កម្ពុជាស្អាត ខ្មែរធ្វើបាន» ជាយុទ្ធនាការបន្ត ថ្មីមួយទៀត ហើយដើរទន្ទឹមគ្នាជាមួយយុទ្ធនាការ « ថ្ងៃនេះ ខ្ញុំមិនប្រើថង់ប្លាស្ទិកទេ» ដែលត្រូវបានដាក់ចេញកាលពីថ្ងៃទី១ខែកញ្ញា ឆ្នាំ២០២៣ដោយមានការចូលរួមពីសំណាក់សិស្សានុសិស្សនិងប្រជាជនជាង ៨លាន អង្គ/នាក់ នៅទូទាំងប្រទេសកម្ពុជា។

