រដ្ឋបាលខណ្ឌប្ញស្សីកែវបើក​កិច្ច​ប្រជុំ​វិសាមញ្ញ​លេីកទី៥អាណត្តិទី៤របស់​ក្រុមប្រឹក្សា​ខណ្ឌប្ញស្សីកែវ…!

នាព្រឹកថ្ងៃព្រហស្បតិ៍ទី​៣១ខែតុលា ឆ្នាំ​២០២៤​ នេះ នៅសាលប្រជុំរដ្ឋបាល​ខណ្ឌប្ញស្សីកែវ​ បាន​បេីក​កិច្ច​ប្រជុំ​វិសាមញ្ញ​លេីកទី៥ អាណត្តិទី៤ របស់​ក្រុមប្រឹក្សា​
ខណ្ឌប្ញស្សីកែវក្រោម​អធិបតីភាព​ លោក ជុំ បាយ័នវិបុល​ ប្រធាន​ក្រុមប្រឹក្សា​ខណ្ឌប្ញស្សីកែវ និង​លោក ជិន ប៊ុនធឿន អភិបាលខណ្ឌប្ញស្សីកែវ ​ព្រមទាំងមានវត្តមានចូលរួមពីសំណាក់ លោកអធិការនគរបាលខណ្ឌ តំណាងមេបញ្ជាការកងរាជអាវុធហត្ថខណ្ឌ សមាជិក សមាជិកាក្រុមប្រឹក្សាខណ្ឌ គណៈអភិបាលខណ្ឌ គណៈនាយករដ្ឋបាលខណ្ឌ លោក លោកស្រីប្រធានការិយាល័យទាំង១១ លោកចៅសង្កាត់ទាំង៧ និងអង្គភាពពាក់ព័ន្ធ ព្រមទាំងមន្ដ្រី សរុបចំនួន៨៤នាក់ ។

របៀបវារៈនៃកិច្ចប្រជុំរួមមាន៖

១- ពិនិត្យ និងអនុម័តលើ សេចក្តីព្រាង កំណត់ហេតុ នៃកិច្ចប្រជុំសាមញ្ញលើកទី៤ របស់ក្រុមប្រឹក្សាខណ្ឌប្ញស្សីកែវ អាណត្តិទី៤
កាលពីថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២៤។
២- ពិនិត្យ និងអនុម័តលើ សេចក្តីព្រាង របាយការណ៍ ស្ដីពីការអនុវត្តសកម្មភាពការងាររបស់រដ្ឋបាល ខណ្ឌឫស្សីកែវ
ប្រចាំខែតុលា ឆ្នាំ២០២៤ ។
៣- ពិនិត្យ និងអនុម័តលើ សេចក្តីព្រាង របាយការណ៍ ស្ដីពីវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ ក្រុមប្រឹក្សា
ខណ្ឌប្ញស្សីកែវ អាណត្តិទី៤។
៤- ពិនិត្យ និងអនុម័តលើ សេចក្តីព្រាងដីកា ស្តីពីការលើកលែងការបង់ថ្លៃសេវា ការបញ្ជាក់វិញ្ញាបនបត្រ
មធ្យមសិក្សាបឋមភូមិ វិញ្ញាបនបត្រមធ្យមសិក្សាទុតិយភូមិ និងវិញ្ញាបនបត្របញ្ជាក់ការសិក្សាថ្នាក់ទី១២
សម្រាប់ឆ្នាំ២០២៤។
៥- ពិនិត្យ និងអនុម័តលើ សេចក្តីព្រាង តារាងសរុបផែនការលទ្ធកម្មកែតម្រូវប្រចាំឆ្នាំ២០២៤ របស់រដ្ឋបាលខណ្ឌប្ញស្សីកែវ ។
៦- ពិនិត្យ និងអនុម័តលើសេចក្តីព្រាង តារាងបែងចែកប្រាក់រង្វាន់លើកទឹកចិត្ត ជូនមន្ត្រីរាជការប្រចាំខែតុលា ឆ្នាំ២០២៤
របស់រដ្ឋបាលខណ្ឌប្ញស្សីកែវ ។
៧- បញ្ហាផ្សេងៗ (បើមាន)៕FB_IMG_1730357224383 FB_IMG_1730357227403 FB_IMG_1730357280606 FB_IMG_1730357243896 FB_IMG_1730357344136 FB_IMG_1730357363140 FB_IMG_1730357355555

You might like