លោកឧត្តមសេនីយ៍ទោ ហេង វុទ្ធីស្នងការនគរបាលខេត្តកំពង់ចាមអញ្ជើញចូលរួមក្នុងពិធីសម្ពោធអគារសិក្សានិងទីចាត់ការ នៅអនុវិទ្យាល័យហ៊ុនសែនមាឃបី…

នៅព្រឹកថ្ងៃសៅរ៍ទី២៣ខែវិច្ឆិកាឆ្នាំ២០២៤នេះលោកឧត្តមសេនីយ៍ទោ ហេង វុទ្ធីស្នងការនគរបាលខេត្តកំពង់ចាម អញ្ជើញចូលរួមក្នុងពិធីសម្ពោធអគារសិក្សា និងទីចាត់ការ នៅអនុវិទ្យាល័យហ៊ុនសែនមាឃបី ស្ថិតក្នុងឃុំព្រែកកក់ ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ានិត អគ្គនាយកនៃអគ្គនាយកដ្ឋានស្រាវជ្រាវ-ចារកិច្ច ក្រសួងការពារជាតិ និងជាមេបញ្ជាការរងកងទ័ពជើងគោក និងឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ។

គួរបញ្ជាក់ថាអនុវិទ្យាល័យនេះ ត្រូវបានបង្កើតឡើងក្នុងឆ្នាំ២០០៦ ដែលមានអគារតែមួយខ្នង ចំនួន៦ បន្ទប់ និងមិនមានទីចាត់ការសម្រាប់លោកគ្រូ អ្នកគ្រូឡើយ ហើយមានការខ្វះខាតបន្ទប់សិក្សា ខណៈសិស្សានុសិស្សមានការកើនឡើងជារៀងរាល់ឆ្នាំ។

ដោយមើលឃើញពីការលំបាកនេះ ឯកឧត្តម ហ៊ុន ម៉ានិត និងលោកជំទាវ​ ព្រមទាំងក្រុមការងារ សប្បុរជន បានរួមគ្នាចូលរួមចំណែកកសាងអគារសិក្សាមួយខ្នងបន្ថែមទៀត មានចំនួន ៦បន្ទប់ និងទីចាត់ការថ្មី ១ខ្នងសម្រាប់លោកគ្រូ អ្នកគ្រូ។ សមិទ្ធផលទាំងនេះ នឹងចូលរួមចំណែកបន្ថែមទៀតក្នុងការអភិវឌ្ឍវិស័យអប់រំ កសាងធនធានមនុស្សជូនជាតិមាតុភូមិ។

ឯកឧត្តម ហ៊ុន ម៉ានិត បានថ្លែងថា កម្មវិធីនាថ្ងៃនេះ មិនអាចសម្រេចទៅបានឡើយ ប្រសិនបើប្រទេសជាតិគ្មានសុខសន្តិភាព និងការគាំទ្រជ្រោមជ្រែងពីសំណាក់ប្រជាជនគ្រប់មជ្ឈដ្ឋាន ចំពោះរាជរដ្ឋាភិបាល។

ឯកឧត្តមសូមថ្លែងអំណរគុណដល់លោកគ្រូ អ្នកគ្រូ ដែលបានស្វះស្វែងគ្រប់មធ្យោបាយ ផ្តល់ចំណេះដឹង អប់រំទូន្មាន ដល់កុមារ និងយុវជន ក្នុងមូលដ្ឋាន ឱ្យមានសីលធម៌ ចំណេះដឹង សីលធម៌​ និងគុណធម៌។

ឯកឧត្តមសូមកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះក្រុមការងារគ្រប់ជាន់ថ្នាក់ អាជ្ញាធរ និងសមត្ថកិច្ច ក្នុងស្រុកស្ទឹងត្រង់ ដែលបានលះបង់គ្រប់បែបយ៉ាង បម្រើប្រជាពលរដ្ឋ យ៉ាងស្មោះស័្មគ្រ ប្រកបដោយប្រសិទ្ធភាព​ ភាពទន់ភ្លន់ និងបានទាន់ពេលវេលា។FB_IMG_1732366619525 FB_IMG_1732366623328 FB_IMG_1732366711575 FB_IMG_1732366714098 FB_IMG_1732366650873 FB_IMG_1732366644580 FB_IMG_1732366656362 FB_IMG_1732366699421 FB_IMG_1732366676257 FB_IMG_1732366693381

You might like