លោកឧត្តមសេនីយ៍ទោសិទ្ធិឡោះដឹកនាំ កិច្ចប្រជុំផ្សព្វផ្សាយផែនការ ការពារ សន្តិសុខក្នុងពិធីសម្ភោធសមិទ្ធិផលនានា ក្នុងតំបន់អភិវឌ្ឍន៍បឹងជង្រុកតេជោ ឈ្នះ ឈ្នះដល់កងកម្លាំងនគរបាលក្រោមឱវាទ…

បន្ទាយមានជ័យ: នៅរសៀលថ្ងៃអង្គារ ១១រោច ខែកត្តិក ឆ្នាំរោងឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី២៦ខែវិច្ឆិកា ឆ្នាំ២០២៤

លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ បានដឹកនាំប្រជាបន្ទាន់មួយដល់កងកម្លាំង ផ្សព្វផ្សាយផែនការ ការពារសន្តិសុខ សុវត្ថិភាព ជូនថ្នាក់ដឹកនាំក្នុងពិធីសម្ភោធសមិទ្ធិផលនានា នៅក្នុងតំបន់អភិវឌ្ឍន៍បឹងជង្រុកតេជោ ឈ្នះ ឈ្នះ ឃុំទួលពង្រ ស្រុកម៉ាឡៃ នៅថ្ងៃទី២៩ ខែវិច្ឆិការ ឆ្នាំ២០២៤ខាងមុខ។

លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ បានដាក់ចេញនូវផែនការ ការពារ បែកចែកគោលដៅ ដែលបានកំណត់ ការទទួលខុសត្រូវ តាមតួរនាទី ភារកិច្ច ដល់កងកម្លាំងអស់ និង ក៏បានណែនាំបន្ថែមដល់កងកម្លាំង​ត្រូវអនុវត្តតាមតួនាទី-ភារកិច្ច និងគោរពវិន័យ បទបញ្ជា សំដៅធ្វេីយ៉ាងណាការពារសន្តិសុខ​ សុវត្ថិភាព​ជូនថ្នាក់ដឹកនាំ និងពលរដ្ឋមកចូលរួមឱ្យបានម៉ឺងម៉ាត់បំផុត៕IMG_20241128_073908

You might like