ដំណើរទស្សនកិច្ចរបស់ប្រតិភូខេត្តតាកែវ ដឹកនាំដោយឯកឧត្តមវ៉ី សំណាអភិបាល ខេត្តដើម្បីសិក្សាស្វែងយល់និងពិភាគ្សាការងារ ជាមួយបណ្តលក្រុមហ៊ុនរោងចក្រសហគ្រាសសាធារណរដ្ឋប្រជាមានិតចិន…

សៀងហៃ÷នាថ្ងៃពុធ ទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៤សកម្មភាពរយពេល ២ថ្ងៃ នៃដំណើរទស្សនកិច្ចរបស់ប្រតិភូខេត្តតាកែវ ដឹកនាំដោយ ឯកឧត្តម វ៉ី សំណាង អភិបាល នៃគណអភិបាលខេត្ត ដើម្បីសិក្សាស្វែងយល់ និងពិភាគ្សាការងារ ជាមួយបណ្តលក្រុមហ៊ុន រោងចក្រសហគ្រាស នៅទីក្រុងសៀងហៃ សាធារណរដ្ឋប្រជាមានិតចិន ក្នុងនោះឯកឧត្តមក៏បានបង្ហាញពីសន្តានុពលរបស់កម្ពុជា ជាពិសេសគម្រោងធំៗជាប្រវត្តិសាស្រ្តលើទឹកដីខេត្តតាកែវ រួមមាន អាកាសយានដ្ឋានអន្តរជាតិតេជោ ក្រុងតាខ្មៅ និងព្រែកជីកហ្វូណនតេជោ។ ឯកឧត្តមបានស្នើសុំក្រុមហ៊ុន៖

១. ក្រុមហ៊ុន Hangxaio Steel Structure ពិចារណាសិក្សាគម្រោងបង្កើតកំពង់ផែ និងការចិញ្ចឹមសត្វលើទឹកដីខេត្តតាកែវ
២. ក្រុមហ៊ុន Danong Development Group សិក្សាគម្រោងវិនិយោបងគលើវិស័យកសិកម្មទំនើប នៅខេត្តតាកែវ ។
ឯកឧត្តម បន្តដឹកនាំគណប្រតិភូរដ្ឋបាលខេត្ត ជួបពិភាក្សាការងារ និងទស្សនៈកិច្ចនៅស្នាក់ការក្រុមហ៊ុន Da Nong Agricultural Development Group ព្រមទាំងចុះទស្សនកិច្ចសង្វាក់ផលិតកម្ម ចែកចាយលក់បន្តផ្លែឈើ និងសាច់ ស្ថិតនៅទីក្រុងចីងចូវ ប្រទេសចិន ៕IMG_20241128_072111 FB_IMG_1732752474534 FB_IMG_1732752472102 FB_IMG_1732752432722

You might like