ឯកឧត្តម យូ សិរីវុឌ្ឍ អញ្ជើញជាអធិបតីក្នុងពិធីសំណេះសំណាកបញ្ចូលសមាជិកគណបក្សប្រជាជនកម្ពុជាចំនួន៦៩០ នាក់ដែលជាអតីតគណបក្សប្រឆាំងនានាមកពីឃុំសង្កាត់/ស្រុកក្រុង/ខេត្តត្បូងឃ្មុំ

(ខេត្តត្បូងឃ្មុំ)៖ នៅព្រឹកថ្ងៃសៅរ៍ ៧កើត ខែមិគសិរ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ត្រូវនឹងថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២៤ ឯកឧត្តម យូ សិរីវុឌ្ឍ បេសកជនពិសេស របស់សម្តេអគ្គមហាសេនាបតីតេជោហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារចលនាកសាងសមាជិកគណបក្សនៅមូលដ្ឋានរាជធានី-ខេត្តអញ្ជើញជាអធិបតីពីធីសំណេះសំណាលបញ្ចូលសមាជិកគណបក្សប្រជាជនកម្ពុជាចំនួន ៦៩០នាក់ ដែលជាអតីតថ្នាក់ដឹកនាំគណបក្សប្រឆាំងនានា ក្នុងមូលដ្ឋានថ្នាក់ឃុំសង្កាត់ ថ្នាក់ក្រុង/ស្រុក និងថ្នាក់ខេត្ត ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តម ភឺន ផល្លា ជំនួយការផ្ទាល់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងជាអនុប្រធានក្រុមការងារចលនាកសាងសមាជិកគណបក្សនៅមូលដ្ឋានរាជធានី-ខេត្ត, ឯកឧត្តម កេងប៊ុនណា ប្រធានគណៈប្រចាំការគណបក្សខេត្តត្បូងឃ្មុំ ឯកឧត្តម លីម ប៊ុនណាជំនួយការផ្ទាល់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន, ឯកឧត្តម ហ៊ុន សុខា ទីប្រឹក្សាសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងគណៈប្រតិភូជាច្រើនរូបទៀត ដោយមានការចូលរួមពីអតីតសមាជិក-សមាជិកា ចំនួន៦៩០នាក់ មកពីគណបក្សភ្លើងទៀន គណបក្សហ៊្វុនស៊ិនប៉ិច គណបក្សឆន្ទៈខ្មែរ អតីតគណបក្សសង្គ្រោះជាតិ និងគណបក្សផ្សេងៗទៀតបញ្ចូលសមាជិកគណបក្សប្រជាជន។

ជាកិច្ចចាប់ផ្ដើមឯកឧត្តម កេង ប៊ុនណា ប្រធានគណៈប្រចាំការបក្សខេត្តបានឡើងស្វាគមន៍គណៈអធិបតី។ ក្នុងនាមគណៈកម្មការគណបក្សខេត្តនិងក្នុងនាមខ្លួនខ្ញុំផ្ទាល់ ខ្ញុំមានកិត្តិយសសូមសម្ដែងនូវអំណរសាទរ យ៉ាងកក់ក្តៅចំពោះឯកឧត្តម យូសិរីវុឌ្ឍ ដែលបានឆ្លៀតពេលដ៏មមាញឹកអញ្ជើញជាអធិបតីក្នុងពិធីសំណេះសំណាលជាមួយសមាជិក មកពីបណ្ដាគណបក្សនយោបាយនានាចូលរួមជីវភាពជាមួយគណបក្សប្រជាជនកម្ពុជាក្នុងឱកាសនេះ ព្រឹត្តិការណ៍នៅថ្ងៃនេះជាលើកទីពីរដែលមានបងប្អូនចូលរួមជីវភាពជាមួយគណបក្សប្រជាជនកម្ពុជាចំនួន ៦៩០ នាក់នៅទីស្នាក់ការបក្សខេត្តត្បូងឃ្មុំ ជាការលើកទឹកចិត្តដល់មន្ត្រី និងកិត្តិយសសមាជិកសមាជិកាចូលរួមជីវភាគណបក្សទាំងអស់ដែលបានខិតខំប្រឹងប្រែងអស់កម្លាំងការចិត្តប្រាជ្ញាស្មារតីរួមគ្នាដើម្បីបំពេញភារកិច្ចដោយទទួលខុសត្រូវក្នុងសកម្មភាពបម្រើគណបក្ស តាំងនាមគណបក្សប្រជាជនកម្ពុជាខេត្តត្បូងឃ្មុំ ក៏សូមស្វាគមន៍ប្រកបដោយមនោសញ្ចេតនារាប់អានយ៉ាងជ្រាលជ្រៅចំពោះសមាជិកសមាជិកាថ្មីទាំងអស់ដែលបានសម្រេចចិត្តដល់ត្រឹមត្រូវដោយក្តីកោតសរសើរ ចាកចេញពីគណបក្សនយោបាយនានា ចូលមករួមរស់ក្នុងជីវភាពជាមួយមហាគ្រួសារគណបក្សប្រជាជនកម្ពុជាដែលជាគណបក្សតែមួយគត់ មានប្រភពចលនាតស៊ូរបស់ប្រជាជនប្រឆាំងពួកអាណានិគមនិយមដើម្បីឯករាជ្យចាប់ពីថ្ងៃទី២៨ ខែមិថុនា ឆ្នាំ១៩៥១មក និងបានធ្វើពលិកម្មគ្រប់បែបយ៉ាង ដោយបូជាសាច់ស្រស់ ឈាមស្រស់ដើម្បីបុព្វហេតុជាតិមាតុភូមិនិងជីវិតរស់នៅដោយភាពសុខសាន្តជូនប្រជាជនកម្ពុជា។

ជាកិច្ចបន្ត ឯកឧត្តម គង់ ហ៊ុនធារិទ្ធ អតីតមកពីខុទ្ទកាល័យគណបក្សសង្គ្រោះជាតិបានឡើងមានមតិបញ្ជាក់និងលើកយកបទពិសោធន៍កន្លងមកដែលធ្លាប់រស់នៅបម្រើកិច្ចការជាមួយគណបក្សប្រឆាំង ខ្ញុំមានសេចក្តីសោមនស្សនឹងរីករាយយ៉ាងក្រៃលែងដែលមានសម្ដេចតេជោជាបិតាសន្តិភាពនៃព្រះរាជាណាចក្រកម្ពុជា។កន្លងមកខ្ញុំបានបម្រើគណបក្សប្រឆាំងអស់រយះពេលជាង ១០ឆ្នាំហើយបានយល់យ៉ាងច្បាស់នៅមេដឹងនាំគណបក្សប្រឆាំងខ្វះការដឹកនាំ ដណ្តើមអំណាចគ្នា គិតតែផលប្រយោជន៍ផ្ទាល់ខ្លួន ជាក់ស្ដែងគឺរូបខ្ញុំផ្ទាល់តែម្ដង ចុងបញ្ចប់រត់ចោល ទៅក្រៅប្រទេសបាត់ តើឲ្យជឿជាក់អ្វីទៀតបើគណបក្សខ្លួនឯងកសាងមិនបានផងតើអាចការពាររជាតិមាតុភូមិបានទេ ? គឺមានតែគណបក្សប្រជាជនកម្ពុជាតែមួយគត់ដែលមានការរីកចម្រើនលើគ្រប់វិស័យជាពិសេសគឺសុខសន្តិភាព។

នៅក្នុងឱកាសនោះផងដែរ ឯកឧត្តម យូ សិរីវុឌ្ឍ បេសកជនពិសេសរបស់សម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែនប្រធានគណបក្សប្រជាជនកម្ពុជានិងជាប្រធានចលនាកសាងគណបក្សនៅមូលដ្ឋានរាជនី-ខេត្ត បានមានប្រសាសន៍សំណេះសំណាលទទួលស្វាគមន៍យ៉ាងកក់ក្តៅចំពោះមួយសមាជិកសមាជិកាអតីតគណបក្សប្រឆាំងនានា៦៩០នាក់ ដែលបានចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជននៅក្នុងកម្មវិធីថ្ងៃនេះ ។ក្រោមម្លប់សន្តិភាពរបស់សម្តេចតេជោ បច្ចុប្បន្នជាប្រធានគណបក្សប្រជាជនកម្ពុជា គឺអាចឲ្យយើងមានលទ្ធភាពគ្រប់គ្រាន់សម្រាប់បន្តការអភិវឌ្ឍន៍សេដ្ឋកិច្ចគ្រួសារ និងសេដ្ឋកិច្ចសង្គមជាតិ របស់យើងទាំងអស់គ្នាដូច្នេះមានតែគណបក្សប្រជាជនកម្ពុជានោះទេ ដែលបានស្វែងរកសន្តិភាព និងការអភិវឌ្ឍន៍ជូនប្រជាជន មិនដូចគណបក្សប្រឆាំងមួយចំនួន គឺមានតែការមានការញុះញង់បំផ្លាញផលប្រយោជន៍ជាតិនិងចង់បង្កងអស្ថេរភាពសង្គមជាតិ ។ សមាជិកថ្មីមកពីគណបក្សប្រឆាំងនានាចូលរួមជីភាពជាមួយគណបក្សប្រជាជនកម្ពុជារួមគ្នាបន្តរក្សាសុខសន្តិភាពក្រោមម្លប់សន្តិភាពមានសន្តិភាពទើបយើងមានថ្ងៃនេះ។ ឯកឧត្តមបានមានប្រសាសន៍បន្ថែមទៀតថាមានតែសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ដែលបានខិតខំកសាងពីបាតដៃទទេ ហូតមានការអភិវឌ្ឍន៍លើគ្រប់វិស័យមកដល់សព្វថ្ងៃនេះ និងគាំទ្រការសម្រេចចិត្តដ៏ត្រឹមត្រូវរបស់ប្រមុខរាជរដ្ឋាភិបាលដែលដឹកនាំដោយ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា អាណត្តិទី៧នេះ និងបន្តទៅមុខជារៀងរហូត។IMG_20241207_151343

You might like