កិច្ចប្រជុំគណៈអចិន្ត្រៃយ៍បក្សខេត្ត ដើម្បីឆ្លងរបាយការណ៍ពិនិត្យរៀបចំបន្ថែមនូវអង្គការចាត់តាំងគណបក្សនិងវាយតម្លៃ..

រសៀលថ្ងៃសៅរ៍ ទី៧ ខែធ្នូ ឆ្នាំ២០២៤ ឯកឧត្តម អ៊ុន ចាន់ដា សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា -ប្រធានគណៈកម្មាធិការបក្សខេត្តកំពង់ចាម បាបអញ្ជើញដឹកនាំកិច្ចប្រជុំគណៈអចិន្ត្រៃយ៍បក្សខេត្ត ដើម្បីឆ្លងរបាយការណ៍, ពិនិត្យរៀបចំបន្ថែមនូវអង្គការចាត់តាំងគណបក្ស និងវាយតម្លៃមន្ត្រី។

កិច្ចប្រជុំនេះ មានការអញ្ជើញចូលរួមពីសំណាក់ឯកឧត្តម ខ្លូត ផន អនុប្រធានប្រចាំការបក្សខេត្ត ឯកឧត្តម កៅ សុខអាន អនុប្រធានគណបក្សខេត្ត ឯកឧត្តម លោកជំទាវ លោក លោកស្រី សមាជិក សមាជិកា គណៈអចិន្ត្រៃយ៍ ឯកឧត្តម លោក លោកស្រី សមាជិកគណៈកម្មាធិការបក្សខេត្ត លោកប្រធាន អនុប្រធានគណៈកម្មាធិការបក្សក្រុង/ស្រុក រួមនិងមន្ត្រីគណបក្សពាក់ព័ន្ធមួយចំនួនទៀត នៅទីស្នាក់ការគណបក្សខេត្ត។

កិច្ចប្រជុំបានអនុវត្តតាមគោលការណ៍របស់គណបក្ស គឺ សមូហភាពដឹកនាំ និងបុគ្គលទទួលខុសត្រូវ ដែលជាមូលដ្ឋានគ្រឹះ នៃភាពរឹងមាំរបស់គណបក្សប្រជាជនកម្ពុជា ក្រោមការដឹកនាំប្រកបដោយកិត្តិបណ្ឌិតរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្ស និងជាប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា និង សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អនុប្រធានគណបក្ស និងជានាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា៕IMG_20241207_204159

You might like