កម្មពិធីបិទវគ្គលំហាត់សមយុទ្ធលើតុត្រៀមបម្រុង និងឆ្លើយតបគ្រោះទឹកជំនន់ក្នុងក្រុងកំពត..

នារសៀលថ្ងៃពុធ ទី០៥ ខែកុម្ភៈ ឆ្នាំ២០២៥ ឯកឧត្តម ខៀវ រិទ្ធិភ័ណ្ឌ អភិបាលរងខេត្ត និងជាប្រធានលេខាធិការដ្ឋាន តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម​ បណ្ឌិត ម៉ៅ ធនិន អភិបាលនៃគណៈអភិបាលខេត្តកំពត និងជាប្រធានគណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយខេត្តកំពតនិងលោក សេង សំបាន ទីប្រឹក្សាសមាគមអភិបាលក្រុងនិយាយភាសាបារាំង បានអញ្ជើញជាអធិបតីក្នុងពិធីបិទវគ្គលំហាត់សមយុទ្ធលើតុត្រៀមបម្រុង និងឆ្លើយតបគ្រោះទឹកជំនន់ក្នុងក្រុងកំពតលើគម្រោងលើកកម្ពស់ការត្រៀមបម្រុងឆ្លើយតបគ្រោះមហន្តរាយតាមទីក្រុង ដែលគាំទ្រហិរញ្ញវត្ថុដោយសមាគមអភិបាលក្រុងនិយាយភាសារបារាំង AIMF នៅសាលាខេត្តកំពត។

លំហាត់សមយុទ្ធលើតុត្រៀមបម្រុង និងឆ្លើយតបគ្រោះទឹកជំនន់ក្នុងក្រុងកំពត បានប្រព្រឹត្តិទៅរយៈពេល០២ថ្ងៃ ចាប់ពីថ្ងៃទី០៤ ដល់ថ្ងៃទី០៥ ខែកុម្ភៈ ឆ្នាំ២០២៥ ដោយមានការចូលរួមពីសិក្ខាកាមចំនួន ៣៨រូប មកពី៖ ក្រុងកំពតចំនួន ០២រូប, តំណាងស្នងការនគរបាលខេត្ត ចំនួន០១រូប, តំណាងបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពត ចំនួន០១រូប, តំណាងបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តចំនួន០១រូប, សាខាកាកបាទក្រហមកម្ពុជាខេត្តកំពតចំនួន ០៣រូប, មន្ទីរធនធានទឹក និងឧតុនិយមខេត្ត ០២រូប, មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តចំនួន០២រូប, ក្រុមស្ត្រីឆ្នើមចំនួន ០៥រូប, មន្ទីរអភិវឌ្ឍន៍ជនបទខេត្តចំនូន០១រូប, មកពីសង្កាត់ទាំងប្រាំ នៃក្រុងកំពតចំនួន ១១រូប និងមន្ត្រីលេខាធិការដ្ឋានខេត្តចំនួន ០៩រូប។IMG_20250206_074036

You might like