អនុសាខាកាកបាទក្រហមកម្ពុជាខណ្ឌ ឫស្សីកែវដឹកនាំដោយលោកប៊ុត បូវណ្ណារ័ត្ន អភិបាលរងខណ្ឌនិងក្រុមការងារ សាខារាជធានីភ្នំពេញ…

នាព្រឹកថ្ងៃចន្ទ ៣ កើត ខែចេត្រ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី៣១ ខែមីនាឆ្នាំ២០២៥នេះអនុសាខាកាកបាទក្រហមកម្ពុជា ខណ្ឌឫស្សីកែវ ដឹកនាំដោយ លោក ប៊ុត បូវណ្ណារ័ត្ន អភិបាលរងខណ្ឌ តំណាងលោក ជិន ប៊ុនធឿន ប្រធានអនុសាខាខណ្ឌឫស្សីកែវ និងជាប្រធានអនុសាខាកាកបាទក្រហមខណ្ឌ ដោយមានការចូលរួមពី ក្រុមការងារសាខារាជធានីភ្នំពេញ ក្រុមការងារអនុសាខាកាកបាទក្រហមខណ្ឌ-សង្កាត់ រដ្ឋបាលសង្កាត់ និងយុវជន ស.ស.យ.ក សង្កាត់ស្វាយប៉ាក បានចុះសួរសុខទុក្ខ និងនាំយកអំណោយសង្គ្រោះបន្ទាន់មកឧបត្ថម្ភប្រជាពលរដ្ឋរងគ្រោះដោយអគ្គិភ័យឆាបឆេះផ្ទះចំនួន ១១ ខ្នង (ក្នុងនោះឆេះទាំងស្រុង ០៤ ខ្នង និងឆេះរោលចំនួន ០៧ ខ្នង) ស្មើនឹងចំនួន ១១ គ្រួសារ មានទីតាំងស្ថិតនៅក្នុងភូមិស្វាយប៉ាក សង្កាត់ស្វាយប៉ាក ដែលបានកើតហេតុកាលពីយប់ថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៥។

ក្នុងឱកាសនេះដែរ លោកប្រធានអនុសាខាកាកបាទក្រហមខណ្ឌ បាននាំយកអំណោយដ៏ថ្លៃថ្លាមកឧបត្ថម្ភគ្រួសាររងគ្រោះទាំង១១ គ្រួសារខាងលើ ទទួលបាន រួមមាន ៖
១- ឧបត្ថម្ភគ្រួសាររងគ្រោះឆេះទាំងស្រុង ចំនួន ០៤ គ្រួសារ ៖
-អំណោយដ៏ថ្លៃថ្លាបំផុតរបស់ សម្ដេចមហាបវរធិបតី នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ឧបត្ថម្ភគ្រួសារទាំង ០៤ ដោយក្នុងមួយគ្រួសារៗ ទទួលបាន ៖ អង្ករ ២៥ គីឡូក្រាម សរុបអង្ករចំនួន ១០០ គីឡូក្រាម។
-អំណោយរបស់ សាខាកាកបាទក្រហមកម្ពុជា រាជធានីភ្នំពេញ ឧបត្ថម្ភគ្រួសារទាំង ០៤ ផ្ដល់ជូនជារួម មាន៖ ចានដែកធំ ០៤ កំសៀវ ០៤ ចានស្រាក់ ០៤ បំពងទឹកក្តៅ ០៤ ចង្ក្រានហ្គាស់ ០៤ ធុងទឹកកក ០៤ ឆ្នាំងបាយសម្លរ ,ខ្ទះ ០៤ វែកបាយសម្លរ ០៤ ជ្រុញ ០២ កាំបិត ០៤ កញ្ច្រែងជំរ ០៤ ចានសម្លរ ២០ មុង+ភួយ+កន្ទេល ០៤ ខ្នើយ ០៨ ស្ករស ១២ គ.ក តែ ៤០កញ្ចប់ ទឹកត្រី ០៤ យួរ ទឹកស៊ីអ៉ីវ ០៤ យួរ និងទឹកបរិសុទ្ធ ១០ កេស។
– អំណោយរបស់ លោក ជិន ប៊ុនធឿន អភិបាល នៃគណៈអភិបាលខណ្ឌប្ញស្សីកែវ ជាថវិការួម ឧបត្ថម្ភគ្រួសារទាំង ០៤ សរុបចំនួន ១.០០០.០០០រៀល។
-អំណោយរបស់លោកជំទាវ កែវ ចាន់ស៊ុនណារី ឧបត្ថម្ភគ្រួសារទាំង ០៤ ក្នុងមួយគ្រួសារៗទទួលបាន៖ក្រមា ០២ និងសារុង ០២។
– អំណោយរបស់អនុសាខាកាកបាទក្រហមកម្ពុជា ខណ្ឌប្ញស្សីកែវ ឧបត្ថម្ភគ្រួសារទាំង ០៤ ក្នុងមួយគ្រួសារៗ មាន៖ តង់ ០១ សរុបតង់ចំនួន ០៤ ។
២- ឧបត្ថម្ភគ្រួសាររងគ្រោះទាំងចំនួន ១១ គ្រួសារ

-អំណោយរបស់អនុសាខាកាកបាទក្រហមកម្ពុជា ខណ្ឌប្ញស្សីកែវ ដោយក្នុងមួយគ្រួសារៗ ទទួលបាន រួមមាន ៖ អង្ករ ២៥ គីឡូក្រាម មី ០១ កេស និងថវិកាចំនួន ៥០,០០០រៀល សរុបមាន អង្ករ ២៧៥ គីឡូក្រាម មី ១១ កេស និងថវិកា ៥៥០.០០០ រៀល។
-អំណោយរបស់លោកជំទាវ កែវ ចាន់ស៊ុនណារី រួមមាន ឧបត្ថម្ភថវិកាដល់គ្រួសារទាំង ១១ ក្នុងមួយគ្រួសារៗ ៥០.០០០ រៀល សរុបថវិកាចំនួន ៥៥០.០០០ រៀល។IMG_20250331_192024

You might like