រដ្ឋបាលខេត្តតាកែវ នៅថ្ងៃពុធ ១២កើត ខែចេត្រ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី៩ ខែមេសា ឆ្នាំ២០២៥ វេលាម៉ោង ៨:០០នាទីព្រឹក ឯកឧត្តម យស ណាស៊ី ប្រធានក្រុមប្រឹក្សាខេត្តតា បានអញ្ជើញបើក កិច្ចប្រជុំសាមញ្ញាលើកទី១១ អាណត្តិទី៤ របស់ ក្រុមប្រឹក្សាខេត្ត ជាមួយ លោក ស៊ុត ខុន អភិបាលរងខេត្ត តំណាង រដ្ឋបាលខេត្តតាកែវ ដើម្បីប្រជុំពិនិត្យ និងអនុម័តនូវរបៀបវារៈមួយចំនួន៖
១. ពិនិត្យកូរ៉ូមរបស់ក្រុមប្រឹក្សាខេត្ត ដែលបានចូលរួមប្រជុំ ដោយ លោក ឃុន ស៊ា នាយករងរដ្ឋបាលសាលាខេត្ត ។
២. មតិបើកកិច្ចប្រជុំសាមញ្ញលើកទី១១ ដោយ ឯកឧត្តម យស ណាស៊ី ប្រធានក្រុមប្រឹក្សាខេត្ត ។
៣. ពិនិត្យ និងអនុម័តកំណត់ហេតុកិច្ចប្រជុំលើកទី១០ ដោយ លោក ភុំ ផល នាយកទីចាត់ការរដ្ឋបាល។
៤. ពិនិត្យ និងអនុម័ត សេចក្ដីព្រាងរបាយការណ៍ប្រចាំខែមីនា ឆ្នាំ២០២៥ ស្ដីពីការអនុវត្ត ការងាររបស់រដ្ឋបាលខេត្ត តាកែវ ដោយលោក ធូ សំណាង អនុប្រធានការិយាល័យសរុប និងព័ត៌មាន។
៥. ពិនិត្យ និងអនុម័ត សេចក្ដីព្រាងប្រតិទិនសម្រាប់កិច្ចប្រជុំសាមញ្ញរបស់ក្រុមប្រឹក្សាខេត្ត រយៈពេល ១២ខែ ឆ្នាំ ២០២៥ ឆ្នាំ២០២៦ ដោយ លោក ភុំ ផល នាយកទីចាត់ការរដ្ឋបាល។
៦. ពិនិត្យ និងអនុម័ត លើតារាងបែងចែកប្រាក់រង្វាន់ជូនមន្រ្តីរាជការរបស់សាលាខេត្ត ប្រចាំខែមីនា ឆ្នាំ២០២៥ ដោយ លោក ជឹម សាវរី នាយកទីចាត់ការគ្រប់គ្រងធនធានមនុស្ស ។
៧. ប្រកាសពេលវេលា កិច្ចប្រជុំសាមញ្ញលើកទី១២ នៅថ្ងៃព្រហស្បតិ៍ ទី០៨ ខែឧសភា ឆ្នាំ២០២៥ ដោយ ឯកឧត្តម យស ណាស៊ី ប្រធានក្រុមប្រឹក្សាខេត្ត។
ដែលកម្មវិធីនេះប្រារព្ធធ្វើឡើងនៅសាលប្រជុំអគារច្រកចេញចូលតែមួយខេត្ត ។
