ឯកឧត្តមរដ្ឋមន្ត្រី ថោ ជេដ្ឋា អញ្ជើញចូលរួមជាកិត្តិយសក្នុងពិធីបិទកិច្ចប្រជុំគណៈកម្មាធិការកណ្តាលសហភាពសហព័ន្ធយុវជនកម្ពុជា ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្តេចធិបតីនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា

នៅព្រឹកថ្ងៃចន្ទ ១៣រោច ខែជេស្ឋ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៥នេះ ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម បានអញ្ជើញចូលរួមជាកិតិ្តយសក្នុងពិធីបិទកិច្ចប្រជុំគណៈកម្មាធិការកណ្តាលសហភាពសហព័ន្ធយុវជនកម្ពុជា ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានកិត្តិយសសហភាពសហព័ន្ធយុវជនកម្ពុជា។

សូមជម្រាបថា កិច្ចប្រជុំគណៈកម្មាធិការកណ្តាលសហភាពសហព័ន្ធយុវជកម្ពុជាបានប្រព្រឹត្តទៅរយៈពេល ៤ថ្ងៃ នៅខេត្តសៀមរាប ដើម្បីតាមដាន ត្រួតពិនិត្យវឌ្ឍនភាពការងារ ផែនការយុទ្ធសាស្រ្ត និងកម្មវិធីផ្សេងៗ ដែលសហភាពសហព័ន្ធយុវជនកម្ពុជា បានអនុវត្តកន្លងមក រួមទាំងកំណត់អាទិភាព លើកទិសដៅសកម្មភាពបន្ត ស្វែងរកធាតុចូលបន្ថែម តាមរយៈកិច្ចពិភាក្សា និងបទអន្តរាគមន៍នានា ដើម្បីផ្សាភ្ជាប់ផែនការការងារឱ្យស្របតាមការវិវត្តជាក់ស្តែងរបស់សង្គម ហើយការជួបជុំគ្នានាឱកាសនេះ ក៏ជាការពង្រឹង និងពង្រីកសាមគ្គីភាពនៃក្រុមគ្រួសារសហភាពសហព័ន្ធយុវជនកម្ពុជាផងដែរ។

សូមបញ្ជាក់ថា ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម ត្រូវបានគណៈកម្មាធិការកណ្តាល សហភាពសហព័ន្ធយុវជនកម្ពុជាបោះឆ្នោតជ្រើសតាំងជាសមាជិកគណៈអចិន្រ្តៃយ៍នៃគណៈកម្មាធិការកណ្តាល សហភាពសហព័ន្ធយុវជនកម្ពុជា ក្នុងកិច្ចប្រជុំថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២៥។ សមាជិកគណៈអចិន្ត្រៃយ៍ដែលត្រូវបានជ្រើសតាំងបំពេញបន្ថែមមានចំនួន ៧រូប និងគណៈកម្មាធិការកណ្តាលមចំនួន ៨រូប ដែលការជ្រើសតាំងនេះអនុលោមតាមប្រការ១៦ ជំពូកទី៤នៃលក្ខន្តិកៈសហភាពសហព័ន្ធយុវជនកម្ពុជា៕IMG_20250623_130926

You might like