អភិបាលខេត្តតាកែវ ចុះពិនិត្យមើលបញ្ចប់ការបោះបង្គោលតម្រុយព្រែកជីកហ្វូណនតេជោ នៅភូមិសាស្រ្តខេត្តតាកែវ ដែលមានចំនួនជាង៥០០បង្គោល

តាកែវ៖ អភិបាលខេត្តតាកែវ ឯកឧត្តម វ៉ី សំណាង រួមនឹងថ្នាក់ដឹកនាំក្រសួងសាធារណៈការនិងដឹកជញ្ជូន នៅព្រឹកថ្ងៃអង្គារ ទី២៤ ខែមិថុនា ឆ្នាំ២០២៥នេះ បានចុះពិនិត្យផ្ទាល់ទីតាំងបិទបញ្ចប់ការប្រមូលទិន្នន័យនិយាមកា និងការបោះបង្គោលព្រំដី និងចុះសិក្សាប្រមូលព័ត៌មាន គម្រោងព្រែកជីកហ្វូណនតេជោ ស្ថិតនៅភូមិសាស្រ្តខេត្តតាកែវ ស្ថិតនៅឃុំគោកព្រេច ស្រុកគិរីវង់ ខេត្តតាកែវ។
នៅក្នុងឱកាសចុះពិនិត្យការបោះបង្គោលតម្រាយ ព្រែកជីកហ្វូណនតេជោ បានបញ្ចប់នៅក្នុងខេត្តតាកែវ ឯកឧត្តម អភិបាលខេត្តតាកែវ បានលើកឡើងថា កន្លងមកមានការលើកឡើង នឹងការមន្ទិលសង្ស័យ ពីគម្រោងព្រែកជីក ហ្វូណនតេជោថាដើរដល់ណាហើយ? ឥលូវនេះការបោះបង្គោលតម្រាយព្រំដីចំនួន ៥៥០បង្គោលក្នុងខេត្តតាកែវ ដើម្បីសាងសង់ព្រែកជីកហ្វូណនតេជោបានបញ្ចប់ហើយ ដែលនេះសបញ្ជាក់ពីកិច្ចប្រឹងប្រែង របស់មន្រ្តីពាក់ព័ន្ធ ជាពិសេសរាជរដ្ឋាភិបាលកម្ពុជា ដែលមានការប្ដេជ្ញាក្នុងការកសាងព្រែកជីកនេះ អោយបានឆាប់ទៅតាមផែនការ កំណត់។

ឯកឧត្តមអភិបាលខេត្តតាកែវ វ៉ី សំណាង ក៍បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ សូមមានការជឿជាក់ លើការដឹកនាំរបស់រាជរដ្ឋាភិបាល ក្នុងគម្រោងសាសង់ព្រែកជីកហ្វូណនតេជោនេះ ហើយនៅពេល ព្រែកជីកហ្វូណន តេជោសាងសង់រួចរាល់ វានឹងផ្តល់អត្ថប្រយោជន៍ជាច្រើន ដល់ប្រទេសកម្ពុជាយើងជាពិសេសលើវិស័យ ដឹកជញ្ជូន ដោយធ្វើការទំនិញពីព្រែកជីកនេះ ទៅកាន់សមុទ្របានយ៉ាងឆាប់រហ័ស ដោយឡែកសម្រាប់ខេត្តតាកែវ ដែលជាខេត្តឆ្លង កាត់នៃព្រែកជីកហ្វូណនតេជោនេះ ក៍នឹងទទួលបានផ្លែការនៃការរីកចម្រើនសេដ្ឋកិច្ច របស់ខេត្តកាន់តែច្រើនថែមទៀត ជាក់ជាពុំខាន។

សូមជម្រាបថា គម្រោងព្រែកជីកហ្វូណនតេជោ ឆ្លងកាត់ខេត្តតាកែវ មានប្រវែងប្រមាណ ៥៨គីឡូម៉ែត្រ ដោយឆ្លង កាត់ស្រុកចំនួន៦ និង ១៧ឃុំ មានបង្គោលតម្រុយសរុប ៥៥០បង្គោល ដែលត្រូវបានបិទបញ្ចប់ការបោះបង្គោលត្រឹមថ្ងៃទី ២៤ ខែមិថុនា ឆ្នាំ២០២៥នេះ នៅឃុំគោកព្រេច ស្រុកគិរីវង់ ខេត្តតាកែវ ៕
ប្រភព៖ រដ្ឋបាលខេត្តតាកែវIMG_20250624_171612_474 IMG_20250624_171616_212 IMG_20250624_171619_180 IMG_20250624_171621_977 IMG_20250624_171628_128

You might like