ឯកឧត្ដម ង៉ូវ បូរីណា បានអញ្ជេីញប្រគល់កូនឈេីជូនប្រជាពលរដ្ឋ និងសិស្សានុសិស្ស សាលាបឋមសិក្សាទួលតាហោ

ឯកឧត្ដម ង៉ូវ បូរីណា រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្ដម បណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន បានអញ្ជើញដឹកនាំមន្រ្ដីរាជការ ប្រគល់កូនឈេីជូនប្រជាពលរដ្ឋ​ សិស្សានុសិស្ស ដោយមានការអញ្ជេីញចូលរួមពី លោកជំទាវ ងិន លីណា រដ្ឋលេខាធិកាក្រសួងបរិស្ថាន ឯកឧត្ដម​ ហ៊ុយ ហានសុង រដ្ឋលេខាធិកាក្រសួងការងារបណ្តុះបណ្តាលវិជ្ជាជីវៈ មន្ត្រីរាជការ អាជ្ញាធរ មូលដ្ឋាន និងប្រជាពលរដ្ឋ សិស្សានុសិស្ស​ ប្រមាណជាង ២០០នាក់ ព្រមទាំងបានដឹកនាំ ដាំដេីមឈេី ស្របតាមបណ្ដោយប្រឡាយទឹក ស្ថិតក្នុងភូមិទួលតាហោ ឃុំគងជ័យ ស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ នាព្រឹកថ្ងៃទី២៧​ ខែ​មិថុនា​ ឆ្នាំ២០២៥។

ក្នុងសកម្មភាពនាំគ្នាដាំដេីមឈេីនេះផងដែរ ជាការចូលរួមយ៉ាងសកម្មលេីយុទ្ធនាការ “ពន្លកបៃតង ” ដែលនៅក្នុងយុទ្ធសាស្រ្តចក្រាវិស័យបរិស្ថាន​ ជាពិសេសបានបណ្តុះផ្នត់គំនិតដល់កូនចៅជំនាន់ក្រោយ​ ឲ្យទូលំទូលាយ ចេះស្រលាញ់បរិស្ថាន​ និងចូលរួមការពារធនធានធម្មជាតិទាំងអស់គ្នា ព្រមទាំងពង្រីកគម្របបៃតង និងអព្យាក្រឹតកាបូននៅកម្ពុជា ។

ឯកឧត្ដមបានបន្ដថា: ក្រសួងបរិស្ថាននិង មន្ទីរបរិស្ថាន គ្រប់រាជធានីខេត្តនឹង ផ្ដល់ ឬចែកកូនឈេី ជូនប្រជាពលរដ្ឋយកទៅធ្វេីការដាំដុះដោយឥតគិតថ្លៃ ។ ជាមួយគ្នានេះដែរ ឯកឧត្ដម បានអំពាវនាវ ដល់បងប្អូន ប្រជាពលរដ្ឋ សិស្សានុសិស្ស លោកគ្រូ អ្នកគ្រូ មន្ដ្រីរាជការ ចូលរួមដាំដេីមឈេីឱ្យច្រេីន តាម ដែលអាចធ្វេីទៅបានក្នុងរដូវវស្សារខាងមុខនេះ ។

ឆ្លៀតក្នុងឱកាស​នេះផងដែរ​ ក្នុង​ស្មារតីជាតិ​ ស្រលាញ់​សន្តិភាព​ និងការពារទឹក​ដី ស្របពេលជាតិយើង​ បាននិងកំពុងទទួលរងនូវមហិច្ឆិតាចង់ឈ្លានពានបូរណៈភាពទឹកដីអំពីជាតិសាសន៍ជិតខាង​ ដែលវង្វេងប្រវត្តិសាសន៍គ្មានការខ្មាសអៀន កក្នុងនាមឯកឧត្ដម​ ជា​ប្រជាពលរដ្ឋ​ និងមន្ត្រីរាជការ​ ប្រជាពលរដ្ឋ​ សិស្សានុសិស្ស​ អាជ្ញាធរ​មមូលដ្ឋានគ្រប់រូបជា​សមរភូមិ​ក្រោយ​ គាំទ្រ​សមរភូមិ​មុខ​ បានរួបរួមគ្នា​ គោរព​អរគុណ​ និងគោរពតាមនូវ​ គោលនយោបាយការពារជាតិ ការពារបូរណៈភាពទឹកដី​ ដែលដឹកនាំដោយ​ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និង សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា មានការសាទរគាំទ្រ នននិងចូលរួមយ៉ាងពុះពារ ស្មោះស្ម័គ្រអស់ពីដួងចិត្ត​ ក្នុងការជួយឧបត្ថម្ភ​ ទាំងកម្លាំងកាយចិត្ត កម្លាំងទ្រព្យ​ ដល់បងប្អូនកងយោធពលខេមរភូមិន្ទ​ ដែលកំពុងឈរជេីងនៅ​សមរភូមិ​មុខ​ បានលះបង់សាច់ស្រស់ឈាមស្រស់​ ឈរជើងតាមបន្ទាត់ព្រំដែនចាំទប់ទល់ការឈ្លានពានពីពួកទ័ពសៀម។IMG_20250628_072538

You might like