លោកវរសេនីយ៍ឯក ជឹម ស៊ីថា អធិការនគរបាលខណ្ឌដង្កោអញ្ជើញដឹកនាំប្រជុំបូកសរុបសភាពការណ៍កិច្ចប្រតិបត្តិការរក្សាសន្តិសុខសណ្តាប់ធ្នាប់សង្គមប្រចាំខែសីហា និងលើកទិសដៅការងារខែកញ្ញា.

ភ្នំពេញ៖ ដោយទទួលបានការអនុញ្ញាតពីឯកឧត្តម ឧត្តមសេ នីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ ដោយឡែកនៅអធិការដ្ឋាននគរបាលខណ្ឌ ដង្កោ នាព្រឹកថ្ងៃទី២០ ខែសីហា ឆ្នាំ២០២៥ បានរៀបចំកិច្ច ប្រជុំបូកសរុបសភាពការណ៍ និងលទ្ធផលកិច្ចប្រតិបត្តិការរក្សាសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈសុវតិ្ថភាពសង្គមប្រចាំខែសីហា និងលើកទិសដៅការងារបន្តខែកញ្ញា ឆ្នាំ២០២៥ របស់ខ្លួន។

កិច្ចប្រជុំនេះបានដឹកនាំដោយលោកវរសេនីយ៍ឯក ជឹម ស៊ីថា ជាអធិការ នៃអធិដ្ឋាននគរបាលខណ្ឌដង្កោ អស់លោក-លោក ស្រីអធិការរងខណ្ឌ នាយផ្នែកជំនាញពាក់ព័ន្ធ ព្រមទាំងអស់ លោកជានាយ-នាយរងនគរបាលប៉ុស្តិ៍រដ្ឋបាលទាំង១២។

ក្រោយពីស្តាប់នូវរបាយការណ៍របស់លោកនាយផ្នែកសេនាធិ ការ និងអធិការរងទទួលផែនជំនាញនិមួយៗរួចមក លោកវរ សេនីយ៍ឯក ជឹម ស៊ីថា អធិការនគរបាលខណ្ឌដង្កោ ក៏បានធ្វើការកោតសសើរចំពោះ មន្រ្តីនគរបាលដែលមានស្នាដៃបានខិតខំបំពេញភារកិច្ចការពារថែរក្សាសន្តិសុខសណ្តាប់ធ្នាប់សុវត្ថិភាពសង្គមបានល្អប្រសើរ និងជំរុញឲ្យមន្រ្តីបន្តខិតខំយក ចិត្តទុកដាក់បំពេញភារកិច្ចបម្រើប្រជាពលរដ្ឋ និងបន្តរក្សាសន្តិ សុខសណ្តាប់ធ្នាប់ឲ្យកាន់តែល្អប្រសើរថែមទៀត។

ពង្រឹងយកចិត្តទុកដាក់ដោះស្រាយបញ្ហាទុកកង្វល់របស់ប្រជា ពលរដ្ឋដែលមានការបារម្ភលើបញ្ហាមួយចំនួនរួមមាន៖ បទ ល្មើស ឆក់ គាស់ផ្ទះ ក្មេងទំនើង ធាក់ប្លន់យកម៉ូតូ លក់ចែក ចាយប្រើប្រាស់គ្រឿងញៀន និងកាន់កាប់ប្រើប្រាស់អាវុធខុស ច្បាប់ ជាការឆ្លើយតបពង្រឹងអនុវត្តគោល នយោបាយភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព ឲ្យកាន់តែមានប្រសិទ្ធភាពខ្ពស់ផងដែរ។

លោកវរសេនីយ៍ឯក ជឹម ស៊ីថា អធិការនគរបាលខណ្ឌដង្កោក៏បានជំរុញឲ្យបន្តស្រាវជ្រាវបង្រ្កាបបទល្មើសអនឡាញខុស ច្បាប់អនុវត្តឲ្យបានត្រឹមត្រូវតាមជំនាញនីតិវិធី និងឲ្យស្រប តាមច្បាប់ និងក៏ដូចបន្តពង្រឹងការងារអន្តោប្រវេសន៍ ស្រាវជ្រាវបង្ការទប់ស្កាត់ និងបង្រ្កាបទីតាំងសង្ស័យជួញដូរមនុស្សខុស ច្បាប់ ពង្រឹងផ្សព្វផ្សាយគោលនយោបាយភូមិឃុំសង្កាត់ មានសុវត្ថិភាព តាមបណ្តាមូលដ្ឋាន។

ជាមួយគ្នានេះ លោកអធិការក៏បានមានប្រសាសន៍ណែនាំមន្រ្តីជំនាញចរាចរណ៍ត្រូវចុះអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោកអនុវត្តឲ្យបានត្រឹមត្រូវតាមគោលការណ៍ច្បាប់ និងក្រមសីលធម៌ វិជ្ជា ជីវៈ របស់កងកម្លាំងនគរបាលជាតិ ជាពិសេសត្រូវកាត់បន្ថយបញ្ហាភាពអសកម្មតាមដងផ្លូវដែលធ្វើឲ្យប៉ះពាល់អារម្មណ៍របស់ប្រជាពលរដ្ឋ។ បន្តគ្រប់គ្រងតាមដានឆ្លើយតបចំពោះព័ត៌មានក្លែងក្លាយ និងព័ត៌មានមិនពិតបង្កផលប៉ះពាល់ដល់សន្តិសុខសណ្តាប់ធ្នាប់សាធារណៈ។

លោកអធិការក៏បានណែនាំថា៖ ជាពិសេសថ្មីៗនេះមានពលករត្រឡប់ពីថៃ ហេតុដូច្នេះត្រូវចុះស្រាវជ្រាវសហការជាមួយរដ្ឋ បាលខណ្ឌ ដើម្បីរកចំនួនបងប្អូនពលករខ្មែរដែលទើបត្រឡប់ពីប្រទេសថៃ ចូលមកក្នុងមូលដ្ឋានឲ្យបានច្បាស់លាស់ ហើយរាយការណ៍។

បន្ទាប់ពីកិច្ចប្រជុំត្រូវបានបញ្ចប់ លោកវរសេនីយ៍ឯក ជឹម ស៊ីថា អធិការនគរបាលខណ្ឌដង្កោ ក៏បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះស្នាដៃ និងលទ្ធផលប្រតិបត្តិការរបស់កងកម្លាំងគ្រប់ផ្នែកនិងជំនាញដែលក្នុងរយៈពេល០១ខែចុងក្រោយនេះបានរួមគ្នាធ្វើការបង្ការ និងបង្រ្កាបបទល្មើសព្រហ្មទណ្ឌបាន សម្រេចជោគជ័យភាគច្រើន ពោលគឺនៅមានសេសសល់បទ ល្មើសមួយចំនួនតូចតែប៉ុណ្ណោះ មិនទាន់បង្រ្កាបបាន ហើយយើងនៅបន្តស្រាវជ្រាវតាមជំនាញស្វែងរកមុខសញ្ញា ដើម្បីបង្រ្កាបថែមទៀត គឺយើងមិនទុកចោលបទល្មើសនោះឲ្យកើត មាននៅក្នុងមូលដ្ឋានខណ្ឌដង្កោឡើយ៕IMG_20250820_144254

You might like